ក្រោយចាញ់ការប្រកួតមីយ៉ាន់ម៉ាក្នុងលទ្ធផល 4-1 ហើយមួយគ្រាប់របស់កម្ពុជារកបានដោយ ចាន់ វឌ្ឍនាកា នៅតង់ទី១ ក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2018 ស្រាប់តែតារាបាល់ទាត់ឆ្នើមកម្ពុជាបញ្ចេញសារមួយចង់ឈប់ពីជម្រើសជាតិកម្ពុជា ។
ជាមួយសារ «ខ្ញុំមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជាប់ជម្រើសជាតិទេ» បានធ្វើឲ្យអ្នកស្នេហាវិស័យកីឡាករមានចំណោទសួរ ថាតើរឿងក្រោយខ្នងនៃបញ្ហាឡើងសារលើបណ្តាញសង្គមនេះមកពីរឿងអ្វីឲ្យប្រាកដ ។ឬមួយចាន់ វឌ្ឍនាកា អន់ចិត្ត នឹងការដកចេញនៅតង់ទី២ ទាំងដែលខ្លួនគិតថាអាចបន្តជួយដល់ក្រុមជម្រើសជាតិ ?ទោះបីជាយ៉ាងណាចម្ងល់នេះ នៅមិនទាន់មានចម្លើយ ។
ទន្ទឹមជាមួយការឡើងសារនេះដែរ ថ្មីៗបានធ្វើឲ្យអតីតគ្រូជម្រើសជាតិកម្ពុជាលោក Leonardo បានបញ្ចេញសារនៅលើបណ្តាញសង្គមគណនីរបស់លោកថា « គោរពជូន វឌ្ឍនាកា, ខ្ញុំសន្យាថាមិននិយាយអំពីក្រុមជម្រើសជាតិទៀតនោះទេ ហើយខ្ញុំនឹងមិននិយាយវាម្តងទៀតនោះទេ។ ខ្ញុំគ្រាន់តែចង់និយាយអំពីក្មេងប្រុសម្នាក់ ដែលបានចំណាយពេលជាច្រើនធ្វើរឿងល្អចេញពីបេះដូងរបស់គេដើម្បីមុខមាត់ប្រទេសរបស់គេ។ ខ្ញុំយល់ពីអារម្មណ៏របស់អ្នកក្នុងពេលនេះ, ប៉ុន្ដែខ្ញុំបានស្គាល់យ៉ាងច្បាស់អំពីភាពរឹងមាំរបស់អ្នក, ក៏ដូចជាការលះបង់របស់អ្នកដើម្បីមុខមាត់កីឡាករយើងអីចឹងដែរ។ យើងធ្លាប់បានធ្វើការរួមគ្នា កាលពីពេលកន្លងមកនៅក្នុងក្រុមជម្រើសជាតិ ហើយខ្ញុំពិតជាដឹងអំពីការប្តេជ្ញាចិត្តរបស់អ្នកចំពោះប្រទេសរបស់អ្នក។ ខ្ញុំអាចនិយាយបានថាខ្ញុំពិតជាជឿជាក់លើសក្តានុពលរបស់អ្នក ហើយខ្ញុំចង់ប្រាប់អ្នកនូវរឿងមួយដែលខ្ញុំបានស្តាប់អំពីលោក Michael Jordan គឺថា៖ «ឧបសគ្គមិនអាចបញ្ឈប់អ្នកបានទេ។ ប្រសិនបើមានជញ្ជាំងមួយនៅរារាំងខាងមុខអ្នក នោះអ្នកមិនត្រូវដើរងាកក្រោយ ឬបោះបង់វាចោលត្រឹមនេះនោះទេ។ អ្នកត្រូវតែរកវិធីធ្វើយ៉ាងណាអាចឆ្លងកាត់ជញ្ជាំងមួយនេះឲ្យបាន។» ចំពោះការប្រកួតបន្ទាប់របស់ក្រុមជម្រើសជាតិវិញ ខ្ញុំនឹងទៅគាំទ្រអ្នកដល់កីឡដ្ឋានតែម្តង ពីព្រោះថាខ្ញុំនៅតែគាំទ្រអ្នកលេងបាល់ទាត់ តំណាងឱ្យបាល់ទាត់ប្រទេសកម្ពុជាទាំងអស់ដែលមាននៅក្នុងអាស៊ីអីចឹងដែរ! សំណាងល្អណាមិត្តសម្លាញ់របស់ខ្ញុំ និងសូមបន្តទៅមុខទៀត! កុំទាន់បោះបង់!» ៕
ចុចចុះឈ្មោះ Free នៅទីនេះលេងជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ