Chris Smalling ធ្វើឲ្យ Everton ចាប់អារម្មណ៍ក្រោយកុងត្រា​ជិតផុតកំណត់​

0

ខ្សែការពាររបស់ក្លិបបិសាចក្រហម Chris Smalling ចង់ផ្លាស់ទៅលេងនៅក្លិប Everton ក្នុងទីផ្សារដោះដូរ ខណៈដែលកុងត្រារបស់ខ្លួនផុត​
កំណត់​នៅរដូវកាលបន្ទាប់​។
កីឡាករ​ខ្សែការពារ​អាយុ ២៨ឆ្នាំ​រូបនេះ ទម្រ់ងធ្លាក់លេង​ឆ្ងាយ ហើយការបង្ហាញទម្រង់លេង​លើទីលានទៀត​សោត មិនច្រើន ។​
បើតាមពិតកីឡាករ​រូបនេះ បានបន្តនិយាយកុងត្រា​ជាមួយពហុកីឡដ្ឋាន Old Trafford ​រួចហើយ ដោយចង់បានប្រាក់កម្រៃលេង​ប្រចាំសប្តាហ៍ ៩ម៉ឺនផោន​។ ក្នុងករណី ដែលបិសាចក្រហមមិនអើពើបន្តកុងត្រា និងមិនដំឡើងប្រាក់ប្រចាំសប្តាហ៍ ច្បាស់ណាស់ Everton នឹង​ផ្តើមការ​ស៊ើបសួរ ទិញ ក្នុងខែមករា ខាងមុខ។​
គ្រូបង្វឹក ក្លិប Everton លោក Marco Silva ក៏បានទុកកញ្ចប់ទឹកប្រាក់រួចរាល់ហើយ ដោយមានបំណងចង់បានអតីតកីឡាករ​របស់ Fulham រូបនេះ ទៅប្រកបអាជីពជាមួយក្រុមខ្លួន។
ប្រភពពី Old Traford ថា​ Chris បានសំឡឹងមើលក្លិបជាច្រើន ប៉ុន្តែក្នុងនោះ Everton បានបង្ហាញអារម្មណ៍ចាប់អារម្មណ៍ចង់បាន។

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ