Klopp ៖ ខ្ញុំមិនមានសម្ពាធ​នោះទេនៅហង្សក្រហម

0

គ្រូបង្វឹកក្លិបហង្សក្រហម Jurgen Klopp បានបញ្ជាក់ថា លោកគ្មានសម្ពាធ​អ្វីនោះទេ នៅក្នុងក្លិបហង្សក្រហម Liverpool ក្នុងការប្រជែងដណ្តើមពានរដូវកាលនេះ  ហើយលោកក៏បានសារភាពថា លោកមិនបានគិតច្រើនពីទម្រង់លេង​ដូចគ្នាផងដែរ ។​

ក្រុមហង្សក្រហម​ជាក្រុមមួយក្នុងចំណោមក្រុមទាំងបី ដែលមិនទាន់ស្គាល់ពាក្យថាចាញ់ក្នុងការប្រកួតលីគកំពូលអង់គ្លេស  បើទោះបីជាគេបរាជ័យ ២ដង ក្នុងលីគ Champions League និងមួយនៅក្នុងការប្រកួត League Cup ក៏ដោយ។

គ្រូបង្វឹកខាងលើបានថ្លែងប្រាប់ Premier League Productions ថា​ លោកមិនមានសម្ពាធអ្វីនោះទេ នៅរដូវកាលនេះ ព្រោះខ្ញុំបានសម្រេចចិត្ត ជាយូរណាស់មកហើយ​សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំបានផ្តល់អ្វីគ្រប់យ៉ាងដែលខ្ញុំមាន ហើយមិនប្រកាន់អ្វីនោះទេនៅពេលនេះ​ ហើយខ្ញុំអាចនឹងធ្វើបានល្អ ប្រសើរជាងនេះ។​

គ្រូបង្វឹកខាងលើបានបន្ថែមថា ក្នុងករណីបើសិនជាខ្ញុំប្រកួតចាញ់ ច្បាស់ណាស់មនុស្សដែលចូលចិត្តខ្ញុំ និងមិនចូលចិត្តខ្ញុំ នឹងលើកឡើងថា ខ្ញុំ​ជាគ្រូដឹកនាំ​មិនត្រឹមត្រូវ​ជាក់ជាមិនខាន។

គ្រូបង្វឹករូបនេះក៏បានលើកឡើងពីទម្រង់ដែលគាត់ប្រើប្រាស់  4-2-3-1  ឈ្នះលើ Fulham 2-0 និង 4-3-3  ដែលចាញ់ Red Star Belgrade នៅលើប្រធានបទនៃ 4-2-3-1 គាត់បាននិយាយថា: “យើងបានលេងវាពីពេលមួយទៅពេលផ្សេងគ្នា ហើយខ្ញុំមិនបានលេងវាតែមួយទម្រង់នោះទេ លោកថារឿងប្រពន្ធលេង​វាមិនមែនទាំងអស់ដែលគួរប្រើទេ ប៉ុន្តែវាពាក់ព័ន្ធនឹងកីឡាករ​ដែលយើងមាន ។​

លោកថា ខ្ញុំមានប្រព័ន្ធលេង ប៉ុន្តែកីឡាករ​មិនអាចលេង​ប្រព័ន្ធដែលដាក់ចេញទៅបាន យើងត្រូវដូរប្រព័ន្ធលេងភ្លាម ៕

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ