ក្លិប Man City បានប្រកាសថា ខ្សែការពារ Benjamin Mendy បានវះកាត់ជង្គង់ ប៉ុន្តែខាងក្លិបមិនបានបញ្ជាក់រយៈពេលដែលកីឡាកររូបនេះ អាកខានក្នុងលេងនោះទេ ។
ខ្សែការពារខាងឆ្វេងរូបនេះបានជួយឲ្យក្លិបយកឈ្នះ Man Utd ក្នុងលទ្ធផល 3-1 កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ហើយក៏ត្រូវបានខាងសហព័ន្ធបាល់ ទាត់បារាំងធ្វើការប្រកាសថា កីឡាកររូបនេះមានបញ្ហារបួស មិនអាចចូលរួមលេងជាមួយក្រុមជម្រើសជាតិបាននោះទេ។
ក្លិប មេឃខៀវបានចេញសេចក្តីថ្លែងការណ៍ប្រកាសរួមថា Mendy បានដំណើរការវះកាត់ នៅក្នុងទីក្រុងបាសេឡូណា ។ ក្លិបបន្តថា Mendy បានធ្វើការវះកាត់ជង្គង់ផ្នែកខាងឆ្វេងកាលពីយប់មិញ ។
គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០១៧ កីឡាករសញ្ជាតិបារាំងខាងលើបានមានបញ្ហាជង្គង់ខាងស្តាំងរួចម្តងហើយ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំនេះ ទើបចូលលេងជាមួយ Man City វិញ ៕
ចុចចុះឈ្មោះ Free នៅទីនេះលេងជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ