Fellaini កាត់សក់សំបុកមាន់ចោល​ អបអរខួបកំណើត​

0

ខ្សែបម្រើសញ្ជាតិបែលហ្សិក Marouane Fellaini គេស្គាល់តាមរយៈសក់សំបុកមាន់របស់លោក ហើយថ្មីៗនេះដែរលោកក៏បានធ្វើឲ្យអ្នកគាំទ្រ​ភ្ញាក់ផ្អើល ក្រោយលោកបានបង្ហាញស្តាយសក់ថ្មី​ ។​

កីឡាករអាយុ ៣០ឆ្នាំរូបនេះ បានសម្រេចចិត្តកាត់សក់  ដើម្បីបញ្ចប់នូវ​ឆ្នាំ​លូតលាស់របស់ខ្លួនដែលមានឈ្មោះថា Afro ។​ អតីតកីឡាករ​អេវ័រតុន រូបនេះ បានបង្ហោះរូបកាលពីថ្ងៃពុធ ជាមួយស្តាយសក់កាត់ថ្មីសក់ឡើងខ្លីប្លែក  ដែលធ្វើឲ្យមានការ​ចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គមធ្វីតទ័រ ។​

Fellaini  បានសរសេរនៅលើបណ្តាញសង្គមថា ការកាត់សក់ខ្លីរបស់គាត់គឺ​ដើម្បីអបអរ​ខួបកំណើត​របស់ខ្លួន ដែលឈានចូលអាយុ ៣១ឆ្នាំ នាថ្ងៃព្រហស្បត្តិ៍ទី​១៥ ខែវិច្ឆិកា​ ឆ្នាំ​២០១៨  #ឆ្នាំថ្មីអ្វីៗក៏ថ្មី៕

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ