Diego Maradona ៖ Jose Mourinho ល្អ​ជាង Pep Guardiola

0

Diego Maradona បានលើកឡើងថា គ្រូបិសាចក្រហម Jose Mourinho គឺល្អជាង គ្រូបង្វឹកក្លិបមេឃខៀវ Manchester City លោក Pep Guardiola ។​
Guardiola បានដឹកនាំក្រុមឈ្នះពានរដូវកាលមុន និងកំពុងព្យាយាមលើកពានម្តងទៀតនារដូវកាលនេះ ខណៈដែលគ្រូបង្វឹកបិសាចក្រហម កំពុងស្ថិតក្នុងស្ថានភាពតែលតោល តស៊ូធ្វើយ៉ាងណា​ឲ្យបានត្រឹមលេខ ៤ ក្នុងតារាង ។​
ទោះបីជាយ៉ាងណា Maradona បានជឿជាក់ថា អតីតគ្រូ Real Madrid តោខៀវ Inter គឺជាគ្រូបង្វឹកដ៏ល្អបំផុតនៅលើពិភពលោក។​

Diego Maradona បានប្រាប់សារព័ត៌មាន Marca ថាសម្រាប់ខ្ញុំ Mourinho ជាគ្រូបង្វឹកល្អ​ ។ សម្រាប់ Pep បានចាប់ផ្តើម ជាមួយអ្វីដែលលោក Johan Cruyff បានផ្តល់ឲ្យគាត់ ហើយសម្រាប់ tiki-taka មិនត្រូវបានបង្កើតដោយលោក Guardiola ទេវាគឺជា Flaco ‘Cruyff ។
នៅពេលនេះលោក Pep អាចជ្រើសរើសកីឡាករណាម្នាក់នៅក្នុងពិភពលោកដែលរូបគេចង់បានហើយតាមវិធីនោះ Tiki-taka កាន់តែងាយស្រួល»។
អតីតកីឡាករអាហ្សង់ទីនេះនេះថា សម្រាប់ខ្ញុំជាគ្រូបង្វឹកខ្ញុំត្រូវរៀនសូត្រច្រើនណាស់ ហើយសម្រាប់ហេតុផលនេះ ខ្ញុំនឹងទៅទស្សនកិច្ចនៅ Manchester ដើម្បីសួរនាំ Mourinho ជាមួយរឿងជាច្រើនក្នុងការដឹកនាំ ។ ព្រោះតែគាត់ល្អបំផុត ដោយគ្មានការសង្ស័យនោះទេ​៕

ចុចទីនេះចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ