Asensio ៖ ខ្ញុំមិនមែនអ្នកដឹកនាំក្រុមនោះទេ ពេលលេង​ល្អថាល្អ មានកំហុសតិច​ថាខ្ញុំមនុស្សអាក្រក់បំផុត​

0

ខ្សែបម្រើរបស់ក្លិប Real  Madrid កីឡាករ Marco Asensio កំពុងរងការរិះគន់ក្រោយទម្រង់លេង​ធ្លាក់ចុះ  ហើយគាត់បានឆ្លើយតបថា គាត់មិនមែន​ជា​មេដឹកនាំក្លិបនោះទេ ។​

កីឡាករ​អាយុ ២២ឆ្នាំរូបនេះ បានខិតខំព្យាយាមលេងដើម្បីទទួលបានទម្រង់លេងដ៏ល្អសម្រាប់ក្រុម Real Madrid នៅរដូវកាលនេះ ទោះបីជាលោក Santiago Solari ត្រូវបានតែងតាំងជាអចិន្ទ្រៃយ៍កាលពីថ្ងៃអង្គារក៏ដោយ ។​

ក្លិប​អធិរាជសបច្ចុប្បន្នស្ថិតនៅលេខរៀងទី ៦ នៃតារាង ប៉ុន្តែ​ចាញ់គូប្រជែង ៤ពិន្ទុប៉ុណ្ណោះ  គឺក្លិប Barcelona តែម្តង។​

Marco Asensio បានចូលលេងក្នុងរដូវកាលទី៣ ជាមួយក្លិប  ប៉ុន្តែគេជឿជាក់ថាមិត្តរួមក្រុមរបស់លោក ទទួលបាននូវការ​ទទួខុសត្រូវខ្ពស់ជាង ។

កីឡាករបម្រើវ័យក្មេងខាងលើបានប្រាប់ Vamos ថា សម្រាប់ខ្ញុំ ខ្ញុំមិនឃើញ Real Madrid ស្ថិតក្នុងវិបត្តិនោះទេ  ហើយខ្ញុំមិនមែន​ជា​អ្នកដឹកនាំក្រុម នោះដែរ  នៅទីនេះមានកីឡាករដែលមានបទពិសោធន៍ច្រើនជាងខ្ញុំ   នឹង​ធ្លាប់ហែលឆ្លងការលើកពានជាច្រើន នោះហើយ​ពួកគេជា​អ្នកដឹកនាំក្រុម ។​

លោកបន្តថា នៅពេលដែលគ្រូបង្វឹកថ្មីមកដល់ ខ្ញុំបានតិច​ ប៉ុន្តែយើងនឹងធ្វើការសន្និដ្ឋានណាមួយ នៅពេលដែល រដូវកាលបានបញ្ចប់ ។

និយាយពីទម្រង់ផ្ទាល់ខ្លួនរបស់គាត់ កីឡាករ Asensio បានបន្តថា នៅពេលអ្វីៗដំណើរការល្អ ពួកគេបានចាប់ផ្តើមនិយាយថា​ល្អបំផុត  ប៉ុន្តែ​នៅពេលដែលអ្នកមានកំហុសតិចតួចភ្លាមៗ អ្នកគឺជាមនុស្សដែលអាក្រក់បំផុត ។​

លោកបានបន្តថា ការរិះគន់ខ្លះវាត្រឹមត្រូវ និងខ្លះទៀតវាមិនត្រឹមត្រូវនោះទេ  ប៉ុន្តែយើងដឹងពីរបៀបដែលសារព័ត៌មានធ្វើការនៅទីនេះ  ប៉ុន្តែមិនចង់ឲ្យ អ្នករាល់គ្នារួមគ្នារិះគន់សំដៅលើពួកយើង ដែលធ្វើឲ្យមានរឿងកាន់តែអាក្រក់​កើតឡើង។​

ទោះបីជាយ៉ាងណាខ្ញុំមិនយកចិត្តទុកដាក់ចំពោះរឿងនេះនោះទេ ព្រោះថា​ខ្ញុំមានរឿងត្រូវផ្តោត​លើ វាមិនប៉ះពាល់ខ្ញុំនោះទេ ៕

ចុចទីនេះចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ