Rooney នឹងបញ្ចប់អាជីពលើទឹកដី​អាម៉េរិក ទោះបីជាមានការស្នើសុំមកលេងនៅអង់គ្លេស

0

​Wayne Rooney  បានធ្វើការច្រានចោល​ក្នុងការខ្ចីជើង​ទៅលេង​ក្នុងក្របខណ្ឌ Premier League ក្នុងទីផ្សារ​ដោះដូរ​នាខែ មករា ខាងមុខ និង​មានបំណងប្រាថ្នាចង់បញ្ចប់អាជីព បាល់ទាត់នៅលើទឹកដី​សហរដ្ឋ​អាម៉េរិកតែម្តង​។​

Rooney បានចូលរួមលេង​ជាមួយ DC United កាលពីខែមិថុនា ហើយបានជួយ​ឲ្យក្រុមនេះ ក្នុងការប្រកួត MLS’ Eastern Conference ក្នុងវគ្គសន្សំពិន្ទុផងដែរ​។​

កីឡាករ​អាយុ ៣៣ឆ្នាំរូបនេះ កំពុងមានទំនាក់ទំនង ជាមួយក្លិបនៅអង់គ្លេស វិញ ប៉ុន្តែ​គាត់គ្មានបំណងប្រាថ្នា រើគ្រួសារ​ម្តង​ទៀតនោះទេ ។​

អតីតកីឡាករបិសាចក្រហមរូបនេះថា ខ្ញុំបានសម្រេចចិត្តទៅសហរដ្ឋអាម៉េរិក នៅពេលដែលខ្ញុំសម្រេចចិត្ត គឺខ្ញុំបានគិត​រួចរាល់ហើយ ព្រោះវាមានសារៈប្រយោជន៍ ដែលធ្វើឲ្យខ្ញុំតាំងចិត្តជាមួយ DC ។​ នៅទីនេះមានការស្នើសុំ ឲ្យខ្ញុំវិលទៅវិញ ក្នុងលក្ខណៈខ្ចីជើង  ជាមួយគ្នានេះដែរ ខ្ញុំមិនធ្វើវា​នោះទេ ព្រោះគ្រួសារ​របស់ខ្ញុំបានតាំងលំនៅស៊ុបនៅទីនេះហើយ  ហើយកូនៗ​របស់ខ្ញុំក៏បានចូលសិក្សានៅទីនេះដែរ  ។​គាត់បានបន្ថែមថាគាត់នឹងបញ្ចប់អាជីពបាល់ទាត់នៅទីនេះ​។

Rooney បានចុះកុងត្រា​ ៣ឆ្នាំកន្លះជាមួយ DC United ក្រោយពេលចាកចេញពី Everton ៕

ចុចទីនេះចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ