ភ្នំពេញ៖ អ្វីក៏កើតមានដែរសម័យបច្ចុប្បភាពនៃភាពជឿនលឿនរបស់អ៊ីនធឺណេត ដោយរសៀលនេះ មានភាពភ្ញាក់ផ្អើលមួយទៀតហើយ ស្រាប់តែមានបុរសម្នាក់ឆាតទៅសុំទិញខោក្នុងតារាសម្តែងម្នាក់ បង្កឲ្យមានរឿងអស់សំណើច និងនឹកស្មានមិនដល់ ។
ករណីនេះបានកើតឡើងចំពោះតារាសម្តែង ហេង នរៈកក្កដា ដែលជាតារាសម្តែងកំពុងពេញនិយមក្នុងស្រទាបមហាជន ដោយមានបុរសម្នាក់ បានសុំចែកទិញខោក្នុង ឬលីអូ ចាស់ៗ ដែលតារាខាងលើឈប់ស្លៀក ។
បុរសដែលសុំចែកទិញនោះបានសរសេរជាអក្សរឡាតាំងប្រកបជាភាសាខ្មែរថា «B Nhom Jg buy underwear b jas jas del b chob Sleak na b Mean ot b?» មានន័យថា «បងខ្ញុំចង់ទិញខោក្នុងបងចាស់ៗ ដែលបងឈប់ស្លៀកណា បងមានអត់?»
ទន្ទឹមជាមួយគ្នានេះដែរ ក៏ត្រូវបានតារាសម្តែងខាងលើថតយកមកផុស នៅលើបណ្តាញសង្គមនារសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ថា«ចុមគេគិតអីនឹង? មិចបានមកចង់ទិញលីឯងចឹង? លីអូពេញផ្សារមិចមិនទៅទិញ? ឯងកើតស្វាយផង ស្រែងផង ចង់មកទិញរបស់ឯងទៀត ស្អីក៏មានដែរលោកអើយ 😀 » ៕