Sterling បន្តកុងត្រាមុនការប្រកួត Manchester Derby

0

មុនការប្រកួត​ រវាង ត្រកូល Manchester កីឡាករ RAHEEM STERLING បានកាន់ប៊ិចបន្តកុងត្រា​ជាមួយក្លិប Man City រយៈពេល ៣ឆ្នាំបន្តទៀត ។​
កាតចុះកុងត្រានេះ នឹងធ្វើឲ្យ Sterling លេង​រហូតដល់ឆ្នាំ ២០២៣ ហើយចំណូល​មួយសប្តាហ៍អាចរកបាន ៣សែនផោន ។​
Sterling បានក្លាយជា Key Player ដ៏សំខាន់ របស់​ Pep Guardiola ខណៈដែលកុងត្រា​របស់គាត់នៅសល់ ១៨ខែទៀត​ជាមួយក្លិប ដែលធ្វើឲ្យក្លិបព្រួយបារម្ភ​ជាមួយកីឡាករ​វ័យ២៣ឆ្នាំរូបនេះចាកចេញ ។​
សម្រាប់ក្លិប Real Madrid កន្លងទៅបានមើលឃើញ ពីកីឡាករ​រូបនេះ ដោយបានភ្ជាប់ទំនាក់ទំនង​លួងលោម អស់ជាច្រើន តែលទ្ធផល ចុងក្រោយ ត្រឹមតែខកចិត្ត។
ខ្សែប្រយុទ្ធ អាយុ ២៣ឆ្នាំ កើតនៅ ចាមៃការរូបនេះ បានចូលរួមលេង​ជាមួយ Man City ក្នុងតម្លៃខ្លួន ៤៩លានផោន ក្រោយផ្លាស់ពី ហង្សក្រហម Liverpool ក្នុងឆ្នាំ ២០១៥ ៕

ចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ ៕