Manchester City និង Barcelona នឹងប្រឈមបាត់បង់ឱកាសយកខ្សែ ការពារវ័យក្មេង របស់ Ajax ក្រោយពីមានវត្តមានរបស់ Juventus ។
កីឡាករសញ្ជាតិហុល្លង់រូបនេះ បានយល់ព្រម ទៅកាន់ទឹកដីអេស្ប៉ាញប៉ុន្តែពេលនេះ បានយប់ព្រម ចូលរួមលេងជាមួយ Juventus ជួសវិញ ។
កីឡាករអាយុ ១៩ឆ្នាំរូបនេះ បានក្លាយជាខ្សែការពារវ័យក្មេង ដ៏សំខាន់សម្រាប់ក្លិប បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងល្អ ក្នុងក្របខណ្ឌធំ ហើយក៏ជាគោលដៅ ដែលត្រូវផ្លាស់ទៅកាន់ ពហុកីឡដ្ឋាន Nou Camp ផងដែរ។
ប៉ុន្តែលទ្ធផលចុងក្រោយ តារាបាល់ទាត់របស់ Ajax ត្រូវបានអញ្ជើញ ទៅកាន់ទីក្រុង Turin។ ម្ចាស់ជើងឯកអ៊ីតាលី កំពុងព្យាយាមបញ្ចុះបញ្ចូល កីឡាករវ័យក្មេងនេះ ឲ្យចុះកុងត្រាជាមួយខ្លួន ប៉ុន្តែត្រូវប្រឈមជាមួយក្លិបធំ Barcelona ដែលកំពុងព្យាយាម កំណត់ជាគោលដៅសំខាន់។
ការប្រមាញ់ចង់បានកីឡាករវ័យក្មេងនេះ វាជារឿងពិបាកបន្តិច ខណៈដែលក្លិបបានប្រកាសហើយ ការផ្តល់ជូនមិនលើសពី ៤៣ លានផោន ខាងក្លិបមិនបានលក់នោះទ។
ពាក់ព័ន្ធនឹងការផ្ទេរនេះ De Ligt បានប្រាប់ទៅកាន់ FourFourTwo ថាវាគ្មានអ្វីពិសេសនោះទេ ជាងភាពស្មោះត្រង់ ។ មានកាសែតជាច្រើន បានសួរខ្ញុំថាខ្ញុំបានលឺអ្វីទេ ? ពិតណាស់ខ្ញុំមិនបានលឺអ្វីនោះទេ តែពេលនេះខ្ញុំផ្តោតទៅលើ Ajax ។ វាជារឿងល្អ ដែលបានឃើញឈ្មោះ ភ្ជាប់ជាមួយ ក្លិបធំៗ នៅទីនេះ ប៉ុន្តែបើខ្ញុំមិនបានលឺ វាមិនសំខាន់នោះទេ។
បញ្ជាក់ផងដែរថា កីឡាករខ្សែការពារខ្ពស់សង្ហារខាងលើ មានកម្ពស់ 1.88 m ទម្ងន់ ៨៩ គីឡូក្រាម សញ្ជាតិហុល្លង់ ៕
ចុះឈ្មោះ Free នៅទីនេះលេងជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ ៕