Mata នឹងក្លាយជាជម្រើសដ៏ល្អរបស់ Arsenal

0

កីឡាករ Juan Mata នឹងក្លាយជា​ជម្រើសដ៏ល្អរបស់កាំភ្លើងធំ Arsenal ក្នុងករណីដែល Man Utd ព្រងើយកណ្តើយ មិនបន្តកុងត្រា​របស់គាត់ ដែលនឹងផុតកំណត់នារដូវកាលក្តៅនេះ ។​
កីឡាករ​អេស្ប៉ាញ អាយុ ៣០ឆ្នាំរូបនេះ បានមកលេងនៅ Old Traford ក្នុងឆ្នាំ ២០១៤ ប៉ុន្តែ សារព័ត៌មាន Daily Mail បានចុះថា គាត់នៅបន្តក្នុងភាពខ្មៅងងឹត ជាមួយអនាគតរបស់គាត់ ផ្សារភ្ជាប់ទៅក្លិប ។
ចំណុចសំខាន់ដែល គេហទំព័រខាងលើយល់ឃើញគឺ Mata ធ្លាប់លេងក្រោមការដឹកនាំរបស់ Unai Emery កាលនៅ Valencia ។ ម្យ៉ាងវិញទៀត Mata អាចលេងបានគ្រប់កាលះទេសះ មិនថាស្លាបបម្រើប្រយុទ្ធឆ្វេង ឬស្តាំង ឬក៏បម្រើកណ្តាល ហើយប្រព័ន្ធលេងដែលអតីតគ្រូបង្វឹក PSG ខាងលើ ដឹកនាំ 3-4-3, 4-2-3-1 ឬ 4-3-3 ជាអ្វីដែលសាកសម​នឹង Mata លេង។​
មួយវិញទៀត តម្លៃខ្លួនរបស់ Mata កំពុងធ្លាក់ចុះ ស្របពេលដែលក្លិប Man Utd មិនយកចិត្តទុកដាក់បន្តកុងត្រា ។ អ្វីដែលសំខាន់ Mata ធ្លាប់បានឆ្លងកាត់ការលេង Champions League និង European Championship ជាអ្វីដែលក្លិបត្រូវការជាចាំបាច់​ ក្នុងការបន្តដំណើរ របស់ខ្លួនក្នុងការលើកពាន​។​
បើនិយាយពី Ramsey របស់ Arsenal ក៏ផុតសុពលភាពនារដូវកាលក្តៅនេះដែរ ហើយការផ្លាស់ប្តូរ​បែបនេះ អាចនឹងកើតមានសម្រាប់ Mata ៕

ចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ ៕