វាអាចនិយាយបានថា ក្រុមបិសាចក្រហមនឹងបន្តដំណើរទៅមុខ ក៏ព្រោះតែពួកគេធ្វើបានល្អ តាមរយៈការប្រកួតបីចុងក្រោយ ដោយមិនទាន់ទទួលពាក្យថាចាញ់នោះ ជាពិសេសការប្រកួតចុងក្រោយក្រៅទឹកដី ជាមួយ Juventus តាមរយៈ ក្របខណ្ឌ Champion League ជាលទ្ធផល ឈ្នះ 2-1 រក្សាលំនឹងបន្តដំណើរទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ។
នាថ្ងៃស្អែកទី១១ ខែ ១១ ឆ្នាំ២០១៨ នេះជាជំនួបការប្រកួត ត្រូកូល Manchester Derby ដែលជាការប្រកួតកក្រើកឆាក ក្រោមក្រសែភ្នែកទស្សនិកជន រាប់ម៉ឺននាក់ ។
សម្រាប់ជ័យជម្នះរបស់ Man Utd កំពុងជះឥទ្ធិពលយ៉ាងអាក្រក់ទៅកាន់ Man City ដែលមិនទាន់ស្គាល់ពាក្យចាញ់នៅឡើយ។
ទន្ទឹមជាមួយគ្នានេះដែរ លោក jose Mourinho ក៏បានរៀបចំទប់ស្កាត់រួចហើយជាមួយការប្រកួតនេះ ។
ជារឿយៗ ក្រោមការដឹកនាំរបស់ Jose Mourinho លោកតែងតែរៀបចំផែនការទប់ស្កាត់ ក្នុងស្ថានភាពជួបគូលំបាកយ៉ាងដូច្នោះ ជាពិសេសគូប្រជែង ដ៏សំខាន់ Pep Guardiola ។
ខាងក្រោមនេះដែរជាផែនការរបស់លោក Jose Mourinho សម្រាប់ត្រៀមការប្រកួតជាមួយ Man City ៖
លោក Mourinho ធ្លាប់បានលើកឡើងថា នៅទីនេះជាអ្វីដែលអ្នកគាំទ្រនៅជុំវិញពិភពលោក ទទួលបានអារម្មណ៍មួយនៅពេលដែលគេបានចុចបើក ទូរទស្សន៍ ដោយឃើញមានការផ្លាស់ប្តូរ នោះពួកគេនឹងដឹងថាយើងកំពុងប្រកួតប្រជែង។
លោក ក៏បានតាំងចិត្ត ធ្វើយ៉ាងណាឲ្យ Man Utd អាចយកឈ្នះលើ Man City ជាក់ស្តែងកាលពីរដូវកាលមុន ដោយយកឈ្នះក្នុងលទ្ធផល 3-2 ហើយចុងសប្តាហ៍នេះលោកក៏រំពឹងដូចគ្នា។
សម្រាប់ផែនការគោលក្នុងប្រព័ន្ធលេងរបស់គាត់ គឺ 4-3-3 ដែលជាទម្រង់ប្រើចុងក្រោយរបស់លោក ទទួលបានជោគជ័យ ។
គួរបញ្ជាក់ផងដែរថា
សម្រាប់ប្រកួតការជួបគ្នាក្នុងព្រឹត្តិការណ៍ Manchester Derby នេះ ៖
ក្លិបធំពីរនេះជួបគ្នាដំបូង នៅឆ្នាំ ១៨៨១ ដោយបានជួបគ្នា ១៧៦ លើក ក្នុងនោះ United ឈ្នះ ៧៣ , Man City ឈ្នះ ៥១ និងក្រុមពីរនេះស្មើគ្នា ៥២ លើក ។
ការឈ្នះបាក់ទឹកភ្លូកដី ៖
United 1–6 City (1926)
United 0–5 City (1955)
United 5–0 City (1994)
United 1–6 City (2011)
តើវាសនារបស់ Man Utd នៅថ្ងៃស្អែកទៅជាយ៉ាងណា ?
ចុះឈ្មោះ Free នៅទីនេះលេងជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ ៕