PSG កំពុងដាក់គោលដៅយកស្លាបប្រយុទ្ធ Man Utd

0

សារព័ត៌មាន The Sun បានរាយការណ៍មកថា ស្លាបប្រយុទ្ធរបស់ក្លិប បិសាចក្រហម កីឡាករ Alexis Sanchez កំពុងក្លាយជាគោលដៅ ប្រមាញ់យ៉ាងសំខាន់​របស់ម្ចាស់ពាន League 1 ក្លិប Paris Saint-Germain​ នារដូវកាលទីផ្សាដោះដូរនេះ ។​
វាត្រូវបានគេជឿជាក់ថា ក្លិបយក្សបារាំងចង់យក Sanchez ចេញពី Old Traford ដើម្បីផ្តល់ឱកាសឲ្យគាត់ បានបង្ហាញទម្រង់លេង​ល្អ ឡើងវិញ នៅលើទឹកដីបារាំង ។​
Alexis Sanchez បានចូលរួមលេង​ជាមួយក្លិប Man Utd កាលពីខែមករា ដោយផ្ទេរមកពី Arsenal ជាមួយការដោះដូរ កីឡាករ Henrikh Mkhitaryan ទៅវិញ ។ កន្លងទៅ ក្លិបបារាំងនេះ ក៏ធ្លាប់បានប្រកាសម្តងរួចទៅហើយ ដើម្បីប្រជែងយក ប៉ុន្តែក្នុងស្ថានភាពផ្ទេរនោះ Alexis Sanchez បានជ្រើសរើសយក ក្លិបបិសាចក្រហមជំនួស PSG ។​

ទោះបីជាយ៉ាងណា នៅ Man Utd គេបានជឿជាក់ថា មានតែ Alexis Sanchez នេះហើយដែលអាចនឹងជួយឲ្យក្លិបឡើងទៅកាន់ ៤ក្រុមលំដាប់ ក្នុងលីគ ក្នុងករណីដែល Jose Mourinho ប្រើប្រាស់បានត្រឹមត្រូវ ៕

ចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ ៕