ចចកខ្មៅអង់គ្លេស បញ្ចប់បញ្ហាកុងត្រា​យក Rui Patricio ពី Sporting តម្លៃ​១៨លានអឺរ៉ូ

0

ក្លិបចចកខ្មៅ Wolverhampton Wanderers F.C. បានឈានដល់កិច្ចព្រមព្រៀង​មួយជាមួយក្លិប Sporting CP ដោយព្រមលក់អ្នកចាំទី របស់ខ្លួនក្នុងតម្លៃ ១៨លានអឺរ៉ូ គឺកីឡាករ Rui Patricio ។​

Rui Patricio បានចូលរួមលេង​ជាមួយក្លិបចចកខ្មៅ កាលពីខែមិថុនា  ដោយបានបញ្ចប់កុងត្រាជាមួយក្លិប Sporting CP ទាំងដែលមានបញ្ហា ជាមួយនឹងក្លិបផ្ទាល់តែម្តង  ហើយក៏ជាប់ពាក់ព័ន្ធជម្លោះកិច្ចសន្យា ។​

បញ្ហានេះក៏បានធ្លាក់ទៅកាន់ FIFA បើការការស៊ើបអង្កេត ជាមួយជម្លោះកិច្ចសន្យា ។​ ទោះបីជាយ៉ាងណាបញ្ហានេះ ហាក់បីដូចជាត្រូវបានដោះ ស្រាយ ក្រោយក្លិបទាំងពីរបានឈានដល់កិច្ចព្រមព្រៀង លើតម្លៃកីឡាករ Rui Patricio សញ្ជាតិព័រទុហ្កាល ។

ក្នុងសេចក្តីថ្លែងការណ៍ដ៏ខ្លីមួយរបស់ Wolverhampton Wanderers F.C បាននិយាយថា ឥលូវនេះក្រុមចចកខ្មៅ បានធ្វើការ​ពិចារណាលើបញ្ហានេះ រួចរាល់ហើយ ហើយក៏គ្មានអ្វីត្រូវនិយាយទៀតឡើយ។

សម្រាប់ Rui Patricio​ បានក្លាយជាដៃទី​១ ដ៏សំខាន់រាល់ការប្រកួតរបស់ក្លិបម្តងៗ ដែលធ្វើឡើងលីគកំពូលអង់គ្លេសនាពេលបច្ចុប្បន្ន៕

ចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ ៕