ភ្នំពេញ៖ អ្នកលេងគុនខ្មែរមកពីក្លិប ពុទ្ធសេរីវង្សខណ្ឌពោធិសែនជ័យ កីឡាករ ផាន់ គ្រាន់ នៅព្រឹកថ្ងៃអាទិត្យសប្តាហ៍នេះ នឹងទទួលសាកថ្វីជើង និងកណ្តាប់ដៃជាមួយកីឡាករថៃ ផ្លាយ ណយ (Phlay Noy) នៅសង្វៀនប្រដាល់ទូរទស្សន៍អាស៊ីអាគ្នេយ៍ ក្នុងកម្មវិធី កំពូលអ្នកប្រយុទ្ធ Boostrong Fighter On Fire ។
អ្នកលេងកណ្តាប់ដៃ កែង និងជើងឆ្វេង ដែលជាស្នៀតពិសេសលើសង្វៀនការប្រកួត កីឡាករ ផាន់ គ្រាន់ ទើបតែចាញ់ការប្រកួតជាមួយកីឡាករថៃ ឆាតឆាយ នៅសង្វៀនទូរទស្សន៍ស៊ីធីអិន កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ថ្មីៗនេះ ។
នៅថ្ងៃទី៤ ខែវិច្ឆិកា ដើមខែថ្មី ផាន់ គ្រាន់ នឹងទទួលស្វាគមន៍កីឡាករថៃ ផ្លាយ ណយ (Phlay Noy) ដែលជាកីឡាករជើងខ្លាំង មកពីព្រះរាជាណាចក្រថៃ ក្នុងប្រភេទទម្ងន់ 63.5 គីឡូក្រាម។
ផាន់ គ្រាន់ ធ្លាប់បានបង្ហាញខ្លួនប្រកួតលើសង្វៀន ចំនួន ១២០ ដង ឈ្នះ ៨៩ ចាញ់ ១៩លើក និងស្មើចំនួន ៣លើក ។ ចំណែកដៃគូរបស់ ផាន់ គ្រាន់ដែលជាកីឡាកថៃវិញ ប្រកួតបាន ៨២លើក ឈ្នះ ៦៥លើក ចាញ់១៦លើក និងស្មើចំនួន ០១លើក ៕