Dele Alli បន្តកុងត្រា​ជាមួយក្លិបដើម្បីបង្គ្រប់ការលេង​រយៈពេល ៩ឆ្នាំ​

0

Dele Alli បានប្តេជ្ញាចិត្តរួមរស់ជាមួយ Spurs ដោយបានបន្តកុងត្រា​ជាមួយក្លិប រហូតដល់ ៦រដូវកាលទៀត ​។​
Alli បានកាន់ប៊ិចចុះកុងត្រាបន្ត រហូតដល់ឆ្នាំ ២០២៤ ជាមួយមាន់ខ្នាយមាស Spurs ក្រោយចាកចេញពី MK Dons តាំងពីឆ្នាំ ២០១៥ ។​
កីឡាករអាយុ ២២ ឆ្នាំរូបនេះ បានរីកលូតលាស់ទម្រង់​លេង​របស់ខ្លួនយ៉ាង​ឆាប់រហ័ស បំផុត ដោយកំពុងក្លាយជាដៃគូដ៏អស្ចារ្យ លេង​ជាមួយ Harry Kane ។​
ក្នុងការបង្ហាញខ្លួនលេង​ជាមួយ Spurs កីឡាករ Delli Alli លេងបាន ១៥៣ដង ដោយស៊ុតបញ្ចូលទី ៤៨ គ្រាប់ ។ ការបន្តកុងត្រានេះ ក្លិបក៏ត្រូវបន្ត យកចិត្តទុកដាក់ទៅលើកីឡាករពីររូបទៀតគឺ Kane និង Son Heung-min ដើម្បីធានាដល់ទម្រង់លេងក្រោមការដឹកនាំរបស់ Mauricio Pochettino ៕

 

ចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ ៕