អតីតបវរកញ្ញាថៃ Nusara Suknamai ដែលជាបុគ្គលិករបស់ម្ចាស់ក្លិប Leicester City បានស្លាប់ក្នុងហេតុការណ៍ផ្ទុះឧទ្ធម្ភាគចក្រ ជាមួយមេរបស់នាង កាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ដែលជាពេលវេលានិងម៉ោងក្នុងប្រទេសកម្ពុជា ។
Nusara Suknamai អតីតបវរកញ្ញថៃដ៏ស្រស់សោភានេះ ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើននាក់នៅលើឧទ្ធម្ភាគចក្រ ដែលបានផ្ទុះឆេះ ភ្លាមៗ ក្រោយចាកចេញពីទីលានមិនបានប៉ុន្មាននាទីផងនោះ។
ប៉ូលិសបានបញ្ជាក់ថា Vichai Srivaddhanaprabha ត្រូវបានស្លាប់ជាមួយបុគ្គលិកពីរនាក់ ក្នុងនោះមាន កញ្ញាស្រស់សោភា Nusara Suknamai ផងដែរ។
Nusara Suknamai ជាបវរកញ្ញា Miss Universe Thailand 2005 និង Miss Photogenic ក្នុងឆ្នាំតែមួយ ។អតីតបរវកញ្ញារូបនេះកាលនាង នៅរស់ តែងតែផុសរូបពាក់ព័ន្ធសកម្មភាពបាល់ទាត់ ជាមួយលោក Srivaddhanaprabha រាល់ពេលដែលនាងទៅកាន់ពហុកីឡដ្ឋាន ។
មន្ត្រីប៉ូលិសបានបញ្ជាក់ថា សេដ្ឋីថៃនេះ បានស្លាប់ជាមួយបុគ្គលិក ឈ្មោះ Kaveporn Punpare ជាមួយពីឡុត Eric Swaffer និងដៃគូរបស់គាត់ Izabela Roza Lechowicz អំឡុងពេលដែលផ្ទុះឆេះនៅក្រៅ King Power Stadium ។
Nusara Suknamai បានផុសរូបភាពចុងក្រោយរបស់នាង ជាមួយ បបូរមាត់ដ៏ស្រស់ស្អាត កាលពីថ្ងៃពុធ ៕




ប្រភព៖ The Sun
ចុចលីងទីនេះដើម្បីចុះឈ្មោះ Free ជាមួយ Win2888 ជាវែបសាយកម្សាន្តអនទ្បាញដែលផ្តល់ទំនុកចិត្តខ្ពស់ សំរាប់អ្នកនៅក្រៅប្រទេសក៏អាចធ្វើការបង្កើតអោខោនបានដែរ ដោយគ្រាន់តែលោកអ្នកចុចលីងចុះឈ្មោះនៅទីនេះ …..ដោយឥតគិតថ្លៃ Free !!!! ភ្នាក់ងារជំនាញរង់ចាំទទួលទូរស័ព្ទ 24ម៉ោង Tel: 093 62 64 55
ដកប្រាក់ ដាក់ប្រាក់ តាមគណនីជាច្រើនដែលមាននៅក្នុងស្រុកខ្មែរ!!!