តើសេដ្ឋីថៃ ម្ចាស់ក្លិប Leicester City រកចំណូលដូចម្តេច? មុនលោកស្លាប់ក្នុងការហេតុការណ៍ផ្ទុះឧទ្ធម្ភាគចក្រ

0

ក្រុម Leicester City និង សហគមន៍កីឡាបាល់ទាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី ឧទ្ធម្ភាគចក្ររបស់ម្ចាស់ក្លឹប Vichai Srivaddhanaprabha បានធ្លាក់នៅខាងក្រៅពហុកីឡដ្ឋានខ្លួនផ្ទាល់តែម្តង ដោយបណ្តាលឲ្យផ្ទុះឆេះ សន្ធោសន្ធៅ ខណៈដែលោកបានស្លាប់តែម្តង​ក្នុងហេតុការណ៍ដ៏អាក្រក់នេះ ជាមួយមនុស្សចំនួន ៥នាក់។
មហាសេដ្ឋី​អាយុ ៦០ឆ្នាំរូបនេះ បានស្លាប់ក្នុងការផ្ទុះឆេះ ក្រោយបញ្ចប់ការទស្សនាក្រុមខ្លួន​ ប្រកួតត្រឹមស្មើ ជាមួយ West Ham 1-1 ។​
Vichai Srivaddhanaprabha ជាសេដ្ឋីដែលមានទ្រព្យធនបំផុតលំដាប់ទី៥ នៅក្នុងប្រទេសថៃ សម្រាប់ឆ្នាំ ២០១៨នេះ ។​
យោងតាមទស្សនាវដ្តី Forbe បានចុះផ្សាយថា ម្ចាស់ក្លឹប Leicester City មានទ្រព្យសម្បត្តិក្នុងដៃចំនួន ៥ពាន់លានដុល្លារ​អាម៉េរិក ។​
មុនគាត់ស្លាប់ គាត់បានជាប់ជាសេដ្ឋីដែលមាន លំដាប់ទី ៣៨៨ នៅលើពិភពលោក ដែលស្ថិតក្នុងចំណាត់ថ្នាក់មួយ ជាមួយ ស្ថាបនិក Bet365 ​លោក Denise Coates ។​
តើលោក Vichai រកទ្រព្យសម្បត្តិបានយ៉ាងដូចម្តេច ?​
Srivaddhanaprabha រកបានធនធានទ្រព្យសម្បត្តិតាមរយៈក្រុមហ៊ុន King Power ដែលជាហាងទំនិញសេរី នៅក្នុងប្រទេសថៃ ។
គាត់បានចាប់បើកក្រុមហ៊ុននេះ​ នៅឆ្នាំ ១៩៨៩ ដោយ ដោយដំបូងឡើយបានបើកហាង របស់គាត់ នៅផ្សារ Mahatun Plaza ។​ ក្រោយមកទៀត គាត់បានទទួលអាជ្ញាប័ណ្ណ ធ្វើប្រតិបត្តិការអាជីវកម្មនៅព្រលានយន្តហោះសំខាន់ៗ ចំនួនពីរ របស់គាត់នៅទីក្រុង បាងកក ហើយត្រូវបានផ្តល់សិទ្ធ តែមួយគត់ក្នុងការគ្រប់គ្រងអាជីវកម្មគ្មានពន្ធនៅឯមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៅក្នុងរដ្ឋធានីនៃប្រទេសថៃដែលជាអភ័យឯកសិទ្ធិដែលបានផ្តល់ឱ្យដោយក្រុមប្រឹក្សាទេសចរណ៍របស់ប្រទេសនេះ។
King Power បានទទួលព្រះរាជប្រទានពីស្តេចថៃ ក្នុងឆ្នាំ ២០០៩ ពោលគឺប្រាំពីរឆ្នាំក្រោយ ក្រុមហ៊ុននេះ បានទិញភាគហ៊ុនចំនួន 226 លានដុល្លាររបស់ក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia ដោយបានក្លាយជាភាគហ៊ុនលំដាប់ទី​២ ធំបំផុត ហើយក៏ជា​ក្រុមហ៊ុនអាកាស​ចរណ៍ រកចំណូលបានយ៉ាងច្រើនផងដែរ ។​
ពេលណាដែលគាត់បានទិញក្លិប Leicester City ?​
លោក Srivaddhanaprabha បានចូលរួមដាក់ស្ពន់ស័រលើអាវ​របស់ក្លិបចចក រយៈពេល ៣ឆ្នាំ ជាមួយក្រុមហ៊ុនគាត់ឈ្មោះ King Power មុនលោក Milan Mandaric បានលក់ក្លិបនេះ ទៅកាន់​សេដ្ឋីខាងលើ នៅឆ្នាំ ២០១០ ​៕

ចុចលីងទីនេះដើម្បីចុះឈ្មោះ Free ជាមួយ Win2888 ជាវែបសាយកម្សាន្តអនទ្បាញដែលផ្តល់ទំនុកចិត្តខ្ពស់ សំរាប់អ្នកនៅក្រៅប្រទេសក៏អាចធ្វើការបង្កើតអោខោនបានដែរ ដោយគ្រាន់តែលោកអ្នកចុចលីងចុះឈ្មោះនៅទីនេះ …..ដោយឥតគិតថ្លៃ Free !!!! ភ្នាក់ងារជំនាញរង់ចាំទទួលទូរស័ព្ទ 24ម៉ោង Tel: 093 62 64 55
ដកប្រាក់ ដាក់ប្រាក់ តាមគណនីជាច្រើនដែលមាននៅក្នុងស្រុកខ្មែរ!!!