សេដ្ឋីថៃម្ចាស់ក្លិប Leicester City និងកូនស្រីស្លាប់ក្នុងគ្រោះថ្នាក់ផ្ទុះឧទ្ធម្ភាគចក្រ

0

ម្ចាស់ក្លិប Leicester City និងកូនស្រីរបស់គាត់ រួមទាំងមនុស្ស​ ៥នាក់ទៀត បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ផ្ទុះឧទ្ធម្ភាគចក្រ នៅក្រៅពហុកីឡដ្ឋាន បន្ទាប់ពីលទ្ធផល Leicester City1-1 West Ham កាលពីរាត្រីយប់មិញ ។​
ឧទ្ធម្ភាគចក្រ ៨កៅអ៊ី ជាកម្មសិទ្ធរបស់លោក Vichai Srivaddhanaprabha ដែលជាសេដ្ឋីរបស់ថៃ បានហោះចេញពីទីលាន​នៃពហុកីឡដ្ឋាន King Power ដោយមានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ មុនគ្រោះថ្នាក់ផ្ទុះនេះកើតឡើង ។​
ឧទ្ធម្ភាគចក្រ បានហោះចេញនៅវេលាម៉ោង ៨៖៤៥នាទីល្ងាច ដែលជាម៉ោងក្នុងស្រុក ។​
សាក្សីដែលឃើញហេតុការណ៍នេះបានបញ្ជាក់ថា AW169 បានមានបញ្ហាលើអាកាសដោយមិនអាច​ បញ្ជាបាន ជាពិសេស​ផ្នែកបញ្ហានៅតំបន់កន្ទុយតែម្តង​។
ប្រភពស្និទ្ធនឹង​គ្រួសារសេដ្ឋីថៃ ដែលជាជនរងគ្រោះបានប្រាប់ BBC ថា Srivaddhanaprabha បានស្ថិតក្នុងឧទ្ធម្ភាគចក្ររបស់គាត់នៅពេលវាបានធ្លាក់ ផ្ទុះឆេះសន្ធោសន្ធៅ ។​
សារព័ត៌មាន Reuters វិញបានចុះថា ម្ចាស់ក្លិបនេះ បានជិះក្នុងចំណោម មនុស្ស ៥នាក់ បូករួមទាំងកូនស្រីផងដែរ ដោយមានអ្នកបើក ឧទ្ធម្ភាគចក្រពីរនាក់ ហើយអ្នកទាំងប្រាំនោះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណភ្លាមៗឡើយ។
គ្រូបង្វឹកក្លិបលោក Claude Puel បាននិយាយថា ការធ្លាក់នេះជាសោកនាដកម្មមួយសម្រាប់ក្លិប ហើយពិតណាស់យើងសែនសោកស្តាយ ដែលធ្វើឲ្យខ្ញុំគិតយ៉ាងខ្លាំងចំពោះគ្រួសារជនរងគ្រោះ ដែលជាប្រធានក្លិប​។
គួរបញ្ជាក់ផងដែរថា សេដ្ឋីថៃខាងលើបានទិញក្លិប ចចក កាលពីឆ្នាំ ២០១០ និងធ្លាប់បានលើកពាន លីគកំពូល​អង់គ្លេសឆ្នាំ2015/2016៕

 

ចុចលីងទីនេះដើម្បីចុះឈ្មោះ Free ជាមួយ Win2888 ជាវែបសាយកម្សាន្តអនទ្បាញដែលផ្តល់ទំនុកចិត្តខ្ពស់ សំរាប់អ្នកនៅក្រៅប្រទេសក៏អាចធ្វើការបង្កើតអោខោនបានដែរ ដោយគ្រាន់តែលោកអ្នកចុចលីងចុះឈ្មោះនៅទីនេះ …..ដោយឥតគិតថ្លៃ Free !!!! ភ្នាក់ងារជំនាញរង់ចាំទទួលទូរស័ព្ទ 24ម៉ោង Tel: 093 62 64 55
ដកប្រាក់ ដាក់ប្រាក់ តាមគណនីជាច្រើនដែលមាននៅក្នុងស្រុកខ្មែរ!!!