តោខៀវមានខ្សែបម្រើល្អមួយទៀត​លេងលើកដំបូងរកគ្រាប់បាល់ហ៊ែកទ្រីកឈ្នះក្លិបធំ​បេឡារូស 3-1 យប់មិញ

0

Ruben Loftus-Cheek  បាននិយាយថា ការរក្សា​ទម្លាប់ល្អ​ជាផ្លូវតែមួយគត់របស់គាត់​ សម្រាប់ឱកាសដំបូង​ដែលបានលេង​ជាមួយក្រុម ហើយក៏រកគ្រាប់បាល់ហ៊ែកទ្រីក ជួយឲ្យក្លិបតោខៀវឈ្នះ BATe  ក្នុងលទ្ធផល 3-1 ។​

កឡាករអាយុ ២២ ឆ្នាំរូបនេះ បានបង្ហាញទេពកោសល្យ​របស់គេ ទៅកាន់គ្រូបង្វឹក Maurizio Sarri  ដោយគ្រាប់បាល់ដំបូងរបស់គេ រកបាននៅនាទី ២ នាទីទី៨ និងនាទី ៥៤  ខណៈដែលភ្ញៀវអាចបំបែកពង់មាន់បាននៅនាទី៧៩ ដោយកីឡាករ Aleksey Rios ក្នុងក្របខ័ណ្ឌ Europa League ។

ខ្សែបម្រើវ័យក្មេងខាងលើបាននិយាយប្រាប់  BT Sport ថា រឿងដែលស្ថិតក្នុងខួរក្បាលខ្ញុំដំបូង គឺថាលេងឲ្យបានល្អ ហើយខ្ញុំនឹងបន្តលេង​ឲ្យបានល្អ ដើម្បីបន្តភាពច្បាស់លាស់   នៅពេលដែលខ្ញុំមាន​ឱកាសចាប់ផ្តើម។​

លោកបានបន្តថា ខ្ញុំចាំបាច់ត្រូវរក្សាទម្លាប់ល្អ  ការញ៉ាំល្អ រស់នៅល្អ ហ្វឹកហាត់ឲ្យបានល្អ ហើយរំពឹងថាឱកាសខ្ញុំនឹងមកដល់ ​។​

បញ្ជាក់ផងដែរថា Ruben Loftus-Cheek  មិនត្រូវបានលក់ចេញនោះទេ អំឡុងពេលដេញថ្លៃកីឡាករ ក្រោយរួមរស់ជាមួយ Crystal Palace រយៈពេល ១ឆ្នាំ  2017/18 ហើយវិលមកកាន់តោខៀវវិញ នៅរដូវកាល 2018/2019 ៕

 

ចុចលីងទីនេះដើម្បីចុះឈ្មោះ Free ជាមួយ Win2888 ជាវែបសាយកម្សាន្តអនទ្បាញដែលផ្តល់ទំនុកចិត្តខ្ពស់ សំរាប់អ្នកនៅក្រៅប្រទេសក៏អាចធ្វើការបង្កើតអោខោនបានដែរ ដោយគ្រាន់តែលោកអ្នកចុចលីងចុះឈ្មោះនៅទីនេះ …..ដោយឥតគិតថ្លៃ Free !!!! ភ្នាក់ងារជំនាញរង់ចាំទទួលទូរស័ព្ទ 24ម៉ោង Tel: 093 62 64 55
ដកប្រាក់ ដាក់ប្រាក់ តាមគណនីជាច្រើនដែលមាននៅក្នុងស្រុកខ្មែរ!!!