ភ្នំពេញ៖ បន្ទាប់ពីបានបង្ហាញខ្លួនថត MV តាមរយៈបទ «ស្នេហ៍ខ្ញុំខុសអ្វី» របស់លោក គីម សាន ក៏ស្រាប់តែមួយរយៈធំនេះ ពន្លកសិល្បៈថ្មី ដែលត្រូវជាក្មួយតារាសិចស៊ីដេននី ក្វាន់ បានបង្ហាញមហិច្ឆិតា ដោយសង្ឈឹមថាអាចនឹងរួមថតកុន ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួន ។
អាម៉ា ហ្សីន (Ama Sin) ថ្មីៗនេះបានបង្ហាញវត្តមាន ក្នុងពិធីសម្ពោធរឿង «កូនអើយម្តាយខ្មោច» បានថ្លែងបញ្ជាក់ថា តាំងពីថត MV «ស្នេហ៍ខ្ញុំខុសអ្វី» មកខ្ញុំកំពុងទន្ទឹងរងចាំឱកាសថ្មីដើម្បីបង្ហាញខ្លួនលើវិថីសិល្បៈ បើទោះបីជាតួអ្វីក៏ដោយ ក៏ខ្លួនទទួលយកដែរ ក៏ព្រោះតែស្រលាញ់ សិល្បៈពេក ។
តារាសិល្បៈចំណូលថ្មីវ័យក្មេង មកពីទឹកដីខេត្តព្រះវិហាររូបនេះបានបន្តថា លោកកំពុងទន្ទឹងចាំឱកាសសម្រេចក្នុងជីវិតមួយទៀត គឺការថតកុន ដែលជាក្តីបំណងប្រាថ្នាតាំងពីវ័យក្មេងមក បើផលិតកររូបណាត្រូវការលោកនឹងទទួលយកភ្លាម ៕


