ហេតុផលខ្លះៗ EL Clasico ចាប់ផ្តើមថ្ងៃទី​២៨ តុលា រដូវកាលនេះលែងល្អមើល

0

រាប់តាំងពីឆ្នាំ២០០៧ មក ជំនួបដ៏ក្តៅគគុករវាង ក្លិបធំពីរក្នុងប្រទេស​អេស្ប៉ាញ ដែលគេហៅថា EL Clasico  នេះបានញ៉ាំងឲ្យការប្រកួត​ពុះកញ្ជ្រោល ជាពិសេស​ធ្វើឲ្យអ្នកគាំទ្រ​សឹងមិនដកដង្ហើម ក៏ព្រោះតែការប្រជែងរវាង Ronaldo និង Messi ។​

រយៈពេល​ជិត ១០ឆ្នាំ នៅលើទឹកដីអេស្ប៉ាញ ដែលជាវត្តមានរបស់ Ronaldo បានធ្វើឲ្យមានចំណីចក្ខុប្លែកៗ ក្នុងវិថីបាល់ទាត់នៅលើទឹកដីអេស្ប៉ាញ ។​

ជិត១០ឆ្នាំ ដែលក្លិបទាំងពីរប៉ះគ្នា អ្វីដែលទស្សនិកជនចាំមិនភ្លេច និងដឹងគ្រប់ៗគ្នានោះគឺបញ្ហាជម្លោះ បើសិនជាក្លិបធំពីរនេះ ប៉ះគ្នា មិនបង្កជម្លោះនោះទេ វាមិនមែនជាប្លែកឡើយ ហើយក៏ត្រូវបានគេចាត់ទុកថាជារឿងធម្មតា​ផងដែរ ។ ធម្មតាការចង់ឈ្នះ វា​ត្រូវតែឆ្លងកាត់ បញ្ហារវាង កីឡាករ​ និងកីឡាករ តាមរយៈការប្រជែងចង់ឈ្នះទាំងក្នុង និងក្រៅទឹកដី ។​

 

ទោះបីជាយ៉ាងណា ក្រោយ Ronaldo ចាកចេញពី Real ទៅកាន់ Juventus កាលពីដើមរដូវកាលនេះ ត្រូវបានគេកត់សម្គាល់ថាលែងល្អមើល ហើយសម្រាប់ការប្រកួត EL Clasico នេះ ដោយសារតែគ្មានកីឡាករឆ្នើម​ព័រទុហ្កាល ដែលជាដៃគូប្រជែងដ៏សំខាន់របស់ Messi ។  ម្យ៉ាងវិញទៀត ក្រោយការចាកចេញរបស់ Ronaldo បានធ្វើឲ្យក្លិប Real Madrid ជួបឱនភាពយ៉ាងខ្លាំង ដែលពិបាករកកីឡាករ​សម្រេច​ទីបាន មកជំនួស  ទោះបីជាមានកីឡាករល្អៗក្នុងដៃច្រើនក្តី ។​

នៅទីនេះ គឺ EL Clasico​ លែងល្អមើល លែងមានការប្រជែង​ទៀតហើយ ពោលគឺសង្គ្រាមលើទីលានវាលស្មៅរវាង Ronaldo និង Messi ត្រូវបាន បញ្ចប់ ក្រោយខណ្ឌ​ចែកសីមា លីគប្រទេសផ្សេងគ្នានោះ។​

អាចនិយាយបានថា​ នេះក៏ជាលើកដំបូងផងដែរ តាំងពីឆ្នាំ ២០០៧ មក  ដែលកីឡាករពីរឆ្នើមខាងលើលែងប៉ះគ្នា ហើយ Messi ក៏ត្រូវ​អវត្តមាន ទៀតសោត សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យទី ២៨ ខែតុលា ឆ្នាំ​២០១៨ វេលាម៉ោង 10:15 នាទីយប់៕

 

ចុចលីងទីនេះដើម្បីចុះឈ្មោះ Free ជាមួយ Win2888 ជាវែបសាយកម្សាន្តអនទ្បាញដែលផ្តល់ទំនុកចិត្តខ្ពស់ សំរាប់អ្នកនៅក្រៅប្រទេសក៏អាចធ្វើការបង្កើតអោខោនបានដែរ ដោយគ្រាន់តែលោកអ្នកចុចលីងចុះឈ្មោះនៅទីនេះ …..ដោយឥតគិតថ្លៃ Free !!!! ភ្នាក់ងារជំនាញរង់ចាំទទួលទូរស័ព្ទ 24ម៉ោង Tel: 093 62 64 55
ដកប្រាក់ ដាក់ប្រាក់ តាមគណនីជាច្រើនដែលមាននៅក្នុងស្រុកខ្មែរ!!!