ក្រោយការដឹកនាំរបស់ Julen Lopetegui ៧ ទៅ ៨ប្រកួតចុងក្រោយមកនេះ បានធ្វើឲ្យ Real រកលទ្ធផលមិនឃើញ ជាពិសេសការប្រកួតចុងក្រោយក្នុងទឹកដីខ្លួនជាមួយ Lavantes បានចាញ់ក្នុងលទ្ធផល 1-2 ដែលជាលទ្ធផលមួយមិនគាប់ប្រសើរតែម្តង ។
បញ្ហាចាញ់ផ្ទួនៗនេះ ត្រូវបានសារព័ត៌មានជាច្រើនបានលើកឡើងថា តំណែង គ្រូបង្វឹកអេស្ប៉ាញខាងលើនេះ កំពុងរងការរង្គោះរង្គើយ៉ាងខ្លាំង អាចនឹងត្រូវក្លិបដកសិទ្ធកាន់កាប់ ជំនួសមកវិញនូវគ្រូបង្គោលថ្មី ។
ខាងក្រោមនេះជាបេក្ខភាពជំនួស តំណែង Julen Lopetegui ៣ រូប ៖
#3 Mauricio Pochettino
ជាគ្រូបង្វឹកដែល Real ចង់បានបំផុត ទោះជាយ៉ាងណា គ្រូបង្វឹកអាយុ ៤៦ឆ្នាំរូបនេះ បានប្តេជ្ញាចិត្តរួមរស់ជាមួយ Spurs ក៏ព្រោះតែ ក្លិបនេះកំពុង រៀបខ្លួនទៅកាន់ពហុកីឡដ្ឋានថ្មី និងរៀបចំទឹកប្រាក់មួយចំនួនដើម្បីដោះដូរកីឡាករផងដែរ ។ កន្លងទៅ Mauricio Pochettino បានលើកឡើងថា ការមិនអើពើក្នុងទីផ្សារដោះដូរកីឡាករដើមរដូវកាលជារឿងដ៏ត្រឹមត្រូវ។

#2 Arsene Wenger
អតីតគ្រូបង្វឹក Arsenal រូបនេះ បច្ចុប្បន្នកំពុងស្ថិតនៅក្រៅក្របខណ្ឌការងារ ដោយបានចាកចេញពីក្លិបដើមរដូវកាលនេះ បន្ទាប់ពីគ្រប់គ្រង រយៈពេល ២២ឆ្នាំ។ អ្នកយុទ្ធសាស្ត្រលើទីលានជើងចាស់រូបនេះ បានប្រកាសថ្មីៗថា គាត់នឹងវិលមកគ្រប់គ្រងវិញ ហើយ Madrid មិនអាចស្វែងរកគ្រូបង្វឹកណា ដែលមានគុណសម្បត្តិល្អជាងនេះបានឡើយ។
លោក Wenger ត្រូវបាន Real ផ្តល់ការងារជាក់ស្តែងច្រើនអំឡុងពេលដែលគាត់ កាន់កាប់នៅភាគខាងជើងទីក្រុងឡុងដ័ ។ ម្យ៉ាងវិញទៀត គ្រូបង្វឹកវ័យ ៦៩ឆ្នាំរូបនេះ ចង់ឈ្នះពានមួយគឺ Champions League. ដូច្នេះនេះជាអ្វីដែល Real ត្រូវការជាចាំបាច់ ។

#1 Antonio Conte
បន្ទាប់ពីយុទ្ធនាការដំបូងដែលទទួលបានជោគជ័យបំផុត នៅជាមួយតោខៀវ ដោយលើកពានលីគកំពូលអង់គ្លេស តែរដូវកាលបន្ទាប់ គាត់ត្រូវបាន គេបណ្តេញចេញ ដោយប្រើប្រាស់យុទ្ធសាស្ត្រលេងមិនបានល្អ ។
បច្ចុប្បន្នគ្រូបង្វឹកខាងលើ មិនមាន ក្លិបគ្រប់គ្រងនោះទេ ។ គ្រូអាយុ ៤៩ឆ្នាំរូបនេះ នៅតែជាប់កំណត់ត្រាជោគជ័យ នៅទូទាំងទ្វីបអឺរ៉ុប ដែលជាគោលដៅមួយសម្រាប់ Real យកទៅគ្រប់គ្រងកីឡាករ ៕
