ភ្នំពេញ៖ ប្រធានបទចំប៉ីខ្មៅ ដែលមានឈ្មោះប្រើលើបណ្តាញសង្គមឈ្មោះ Heng Yin កំពុងតែក្លាយជាប្រធានបទដ៏សំខាន់ ក្រោយ ធី សុវណ្ណថា អ្នកនយោបាយវ័យក្មេង បានទទួលជួបសំណេះសំណាល ក្រោយរឿងប្រកាសប្តឹង និងចុងក្រោយ នាថ្ងៃម្សិលមិញតែម្តង ធី សុវណ្ណថា បានធ្វើ ប្រជាមតិលើបណ្តាញសង្គមហ្វេសប៊ុកថា គួរប្តឹង ឬមិនប្តឹង ? ក្រោយមានការរុញច្រានជាមតិឲ្យប្តឹង ក្រោយពីបុគ្គលដែលគេចាត់ទុកជាភេទទីបី បានបង្ហាញមតិយោបល់ប៉ះពាល លើកេរ្តិ៍តំណែលជាតិ។
ទោះបីជាយ៉ាងណា កន្លងទៅថ្មីៗនេះ Heng Yin ហៅចំប៉ីខ្មៅ បានចេញមុខសុំទោស ទៅលើធី សុវណ្ណថា ប៉ុន្តែទោះជាយ៉ាងនេះហាក់ស្ងប់បន្តិចក្តី ប៉ុន្តែត្រូវបានបន្តវែកញែកហូរហែរមិនចេះចប់មិនចេះហើយ ។
ទន្ទឹមជាមួយនេះដែរ តារាចម្រៀង លោក សាន ផានិត នាថ្ងៃម្សិលមិញ បានឡាយវីដេអូក្នុងហាងលក់ផលិតផលរបស់ ដេននី ក្វាន់ ឲ្យដឹងថា ខ្ញុំបានតាមដានរឿងប្អូនចំប៉ីខ្មៅហ្នឹង ឃើញខាងសមាគមសិល្បៈគាត់បានអញ្ជើញគាត់មកវេទិកា ដោយបានមើលខ្លះៗដែរ ដោយឃើញគាត់សុំទោស ហើយមនុស្សដែលសុំទោសចេញពីចិត្តមកមិនដឹងថាធ្វើយ៉ាងម៉េច ?
តារាចម្រៀងដែលទើបតែស្ទុះកេរ្តិ៍ឈ្មោះឡើងវិញ ២ឆ្នាំចុងក្រោយរូបនេះបានបន្តថា បងនឹកឃើញចំណុចពីរដែលគិតថាគាត់ ជាភេទទីបីមែនតែមានចំណុចពិបាករក គឺមានភាពក្លាហាន ការនិយាយស្តីដូចជាអ្នកចេះដឹងទៅលើវិស័យស្រាវជ្រាវផ្នែកវប្បធម៌ ទោះបីជាប្រឈមអ្វីក៏ដោយគឺញញឹម (ធ្មេញគាត់ស្អាត) ហើយមនុស្សយើងពិបាករកណាស់ មានភាពក្លាហាននិយាយហើយញញឹម ៕
ទស្សនាវីដេអូដូចខាងក្រោមនេះ៖ឮ
https://www.youtube.com/watch?v=3vIx4z8X3j8&feature=youtu.be