Messi របួសដៃធ្ងន់ធ្ងរ អំឡុងទទួលភ្ញៀវ Sevilla យប់មិញ(មានវីដេអូ)

0

កីឡាករ Messi  បានរកគ្រាប់បាល់នៅនាទី​១២ ជួយឲ្យក្រុម​ នាំមុខ​ក្នុងលទ្ធផល 2-0 ខណៈគ្រាបបាល់ទី​១ រកបានដោយកីឡាករ Philippe Coutinho បើកឆាកត្រឹម ២នាទីនោះ។ ប៉ុន្តែអ្វីដែលគួរ​ឲ្យសោកស្តាយ នៅនាទី ២៦ ស្រាប់តែ Messi មានបញ្ហារបួសដៃ រហូត​ត្រូវសម្រេចដកចេញជួសមកវិញ Ousmane Dembele   ក្រោយពីប៉ះទង្គិច​ជាមួយកីឡាករ Sevilla នោះ។

ទោះបីជាគ្មាន Messi ប៉ុន្តែក្លិបអ្នកមានបុណ្យនៅតែបន្តរកគ្រាប់បាល់បាន ដោយ Luis Suarez បានស៊ុតប៉េណ័លទី នៅនាទី ៦៣ នាំមុខជាថ្មី 3-0 ។ កីឡាករ Pablo Sarabia របស់ Sevilla បានបំបែកពង់មាន់របស់ Barca នៅនាទី​៧៩ ។ Ivan Rakitic របស់ Barca បានរកគ្រាប់បាល់ នាំមុខជាថ្មី នៅនាទី ៨៨ 4-1  ខណៈដែល Luis Muriel បានរកគ្រាប់បាល់ទី​២ ជូន Sevilla នៅនាទី ៩០ ។ ចប់ការប្រកួតលទ្ធផល 4-2 ​។​

សម្រាប់ Messi វិញ គេឃើញថា បានរុំរបួស​ធ្ងន់ធ្ងរ ទំនង​ជា​ផ្លោះដៃខាងស្តាំ ដែលជាហេតុប៉ះពាល់ដល់ការប្រកួតលើកៗក្រោយរបស់ក្លិប ជាពិសេសពាន Champhion Leagues តែម្តង៕​

ទស្សនាវីដេអូ Messi មានបញ្ហារបួសដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=VDKk3YQ3U3c