Salah និង Virgil van Dijk ចូលហ្វឹកហាត់វិញទាំងបញ្ហារបួស​

0

អង់គ្លេស៖ ក្រុមហង្សក្រហម liverpool បានជម្រុញ​ឲ្យ Mohamed Salah និង Virgil van Dijk ចូលរួមហ្វឹកហាត់មុនពេលធ្វើដំណើរទៅកាន់ទឹកដី Huddersfield Town នាថ្ងៃសៅរ៍ស្អែកនេះ ។​
សម្រាប់កីឡាករ​ពីររូបខាងលើ មានបញ្ហាតិចតួច ដោយម្នាក់មានបញ្ហាឈឺសាច់ដុំ និងម្នាក់ទៀត គឺ​បញ្ហាត្រង់​ផ្នែកឆ្អឹងខ្នង ដែលបញ្ហានេះរាងធូស្បើយបន្តិច ប៉ុន្តែ Kloop នៅឈឺក្បាលរឿងមួយទៀត ដោយអវត្តមានកីឡាករផ្នែកតំបន់កណ្តាលដ៏សំខាន់ពីររូប ។​
Sadio Mane បានទទួលការវះកាត់ដៃកាលពីថ្ងៃពុធ ហើយ Naby Keita ក៏មិនបានលេងដូចគ្នា ក្រោយជួបបញ្ហាសរសៃពួរ ជួយជម្រើសជាតិ​ហ្គីនេ នោះ។​
លក្ខណ្ឌនេះ នឹងធ្វើឲ្យ James Milner វិលវិញបន្ទាប់ពីអាកខានប្រកួតលើទីលាន ២សប្តាហ៍នេះ។​
លោក Kloop បានប្រាប់គេហទំព័រក្លិបថា យើងនឹងព្យាយាមប្រឈមបញ្ហាលំបាកនេះ ហើយអ្នករាល់គ្នាបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ចុងសប្តាហ៍នេះ ។ យើងនឹងបាត់បង់កីឡាករ​ ១ទៅ២រូប ប៉ុន្តែអ្វីៗគ្រប់យ៉ាងយើងនឹងព្យាយាម ធ្វើនៅលើទីលានឲ្យបានល្អ៕