នំ Ronaldo រំលោភ ធ្វើឲ្យអ្នកគាំទ្រខឹងសម្បារ​

0
during the Serie A match between Udinese and Juventus at Stadio Friuli on October 6, 2018 in Udine, Italy.

ការលក់នំ មានឈ្មោះថា «Ronaldo Cookies» ដែលមានរូបរាង​ដូចមនុស្សរួមសង្វាស់ នៅក្នុងហាងកាហ្វេមួយនៅចក្រភពអង់គ្លេស ត្រូវបានគេថ្កោទោសយ៉ាងខ្លាំង ហើយសុំឲ្យម្ចាស់ហាងនោះចេញមុខសុំទោស​។
ជាមួយរូបភាពនំដ៏ស្រើបស្រាលនេះ អ្នកលេងអនឡាញជាច្រើនបានបញ្ចេញនូវទស្សនៈបែបកំហឹង​ជាច្រើន ដោយបានខម្មិនថា នេះវាមិនមែនជារឿង កំប្លែងនោះទេដែលទាក់ទង​បញ្ហារំលោភ ហើយជឿជាក់ថា​អ្នកទាំងអស់គ្នាមិនទៅរកនំប្រភេទនេះនោះទេ ហើយសង្ឈឹមថា ម្ចាស់ហាង​នឹង​បញ្ឈប់ការ​លក់នំនេះជាបន្ទាន់។​
ម្ចាស់ហាងនំ Our Taste of Portugal លោក Jose Goncalves បាននិយាយថា នំនេះ​បានលក់ចេញកាលពីថ្ងៃច័ន្ទ ហើយក៏គ្មានអតិថិជន ដែលបានជាវនំនេះត្អួញត្អែរពីរូបភាពដែលបានធ្វើចេញនោះដែរ។ ម្ចាស់ហាងនេះបានបន្តថា​ Ronaldo គ្មានកំហុស​ទាំងស្រុង លើការចោទប្រកាន់ នោះដែរ ។ខ្ញុំស្រលាញ់ Ronaldo ខ្ញុំតែងតែការពារគាត់និងជឿជាក់លើគាត់។
មុនពេលដែលទទួលរងនូវការវាយប្រហារលើអនឡាញ បុរស​ព័រទុហ្កាល ដែលជាម្ចាស់ហាង បាននិយាយថា គំនិតរបស់យើង​គឺបង្កើតនំ ៣០ប្រភេទ នៅទីនេះដើម្បីឲ្យអតិថិជន​ទទួលបានអារម្មណ៍រីករាយ តែខ្ញុំសូមទោស​ដែលធ្វើឲ្យមនុស្សមួយចំនួនមិនសប្បាយចិត្ត ហើយសូមអភ័យទោស ដល់មនុស្សគ្រប់រូប៕