Luke Shaw ត្រូវបានផ្តល់នូវកិច្ចសន្យាថ្មីមួយដ៏រឹងមាំ ជាមួយក្លិបនារដូវកាលនេះ ដោយបានបន្តកុងត្រារយៈពេល ៥ឆ្នាំ ជាមួយ Man Utd ។
ខ្សែការពារស្លាបខាងឆ្វេងរូបនេះបានចូលរួមប្រកួត នៅលើទឹកដី old Traford ជាច្រើនឆ្នាំក្រោយផ្លាស់ពីទឹកដី Southampton ក្នុងឆ្នាំ ២០១៤ ។
ជាមួយទម្រង់លេងដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងយុទ្ធនាការដណ្តើមពាន ឆ្នាំ 2018/19 បានធ្វើឲ្យកីឡាករអាយុ ២៣ឆ្នាំ រូបនេះត្រូវបានក្រុមជម្រើសជាតិអង់គ្លេសកោះហៅឲ្យចូលរួម និងធ្វើកិច្ចព្រមព្រៀងថ្មី ជាមួយ Man Utd ផងដែរ។
Shaw កាលពីរដូវកាលមុន លេងបានតែ៨ប្រកួត ប៉ុន្តែនារដូវកាលនេះ លេងបាន ៩០នាទីពេញ ជាមួយការប្រកួតចំនួន ៧ ខណៈដែលក្លិបធ្លាក់ទៅលេខរៀងទី ៨នៃតារាងលីគកំពូលអង់គ្លេសនោះ ៕