ប្រធានក្លិបតោខៀវរារាំង Real Madrid ដេញថ្លៃយក Hazard តាមរយៈការផ្តល់កិច្ចព្រមព្រៀងដ៏ធំ

0

លោក Bruce Buck ប្រធានក្លិបតោខៀវ Chelsea បាននិយាយថា កីឡាករ Eden Hazard នឹងត្រូវផ្តល់នូវកិច្ចព្រមព្រៀងដ៏ធំមួយ ជាមួយក្រុម​តោខៀវ ដើម្បីរារាំងក្នុងការដេញថ្លៃ​របស់ Real Madrid ។​
តារាបាល់ទាត់បែលហ្សិករូបនេះស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យនារដូវកាលនេះ ដ៏គួរឲ្យភ្ញាក់ផ្អើល​ ជាពិសេស​ជួយក្រុមជម្រើសជាតិឡើងទៅកាន់ការប្រកួតដ៏ធំមួយនៅ World Cup ។​Eden Hazard អាយុ ២៧ឆ្នាំក៏រកគ្រាប់បាល់បាន​៨គ្រាប់ នារដូវកាលនេះជូនតោខៀវនារដូវកាលនេះ ។​
លោក Buck បាននិយាយនៅក្នុងកម្មវិធី Financial Times ថា អ្នកគាំទ្រទាំងអស់នៅទីក្រុងឡុងដ៏ និង​ជាពិសេសនៅជុំវិញពិភពលោកស្រលាញ់ អេដែន ហើយខ្ញុំគិតថាគាត់មិនត្រឹមតែជាកីឡាករដ៏អស្ចារ្យនោះទេ តែថែមទាំង បុរសវ័យក្មេងដ៏អស្ចារ្យផងដែរ​។​ លោកបានបន្ថែមទៀតថា យើង​នឹងធ្វើអ្វីដែលយើងត្រូវធ្វើ ដើម្បីល្បួងគាត់ឲ្យនៅលេង​ជាមួយយើងបន្ត។​ ហើយសូមរងចាំមើលថាវានឹងមានអ្វីកើតឡើង ចន្លោះនេះ ដោយរាប់ចាប់ពីពេលឥឡូវនឹងបញ្ចប់រដូវកាល។​
ដោយឡែក​ Hazard ធ្លាប់បាននិយាយថា: “Chelsea មានភាពច្បាស់លាស់ជាមួយខ្ញុំ ​ខ្ញុំ​មិ​ន​អា​ច​ចា​ក​ចេ​ញ​ពី​ក្លឹ​ប​បា​ន​ទេ​ខ្ញុំ​បា​នទ​​ទួ​ល​យក​វា​៕