Barcelona ចង់បាន Firmino ជំនួស Luis Suarez

0

យោងតាមសារព័ត៌មាន The Sun បានចុះផ្សាយថា ក្លិបហង្សក្រហម Liverpool អាចនឹងបាត់បង់កីឡាករ Roberto Firmino ក្រោយឃើញថា ក្លិបយក្សអេស្ប៉ាញ Barcelona បានចាប់អារម្មណ៍យ៉ាងខ្លាំង ដើម្បីជំនួសតំណែងកីឡាករ Luis Suarez ។​
បើតាមលោក OK Diario បានអះអាងថា កីឡាករ​សញ្ជាតិប្រេស៊ីល ត្រូវបានកំណត់គោលដៅយ៉ាង​ច្បាស់ហើយពីសំណាក់ក្លិប Barcelona ដើម្បីជំនួសតំណែងអតីតកីឡាករ Liverpool ។
Firmino បើទោះបីជាមិនមែនជាវិរៈបុរសរបស់ក្លិបក្នុងការស្វែងរកគ្រាប់បាល់ជូនក្លិប ប៉ុន្តែក្លិប Barcelona បានជឿជាក់ថា កីឡាករអាយុ ២៧ឆ្នាំរូបនេះ អាចនឹងលេងក្នុងតំណែងមួយដ៏ល្អ​ជាមួយកីឡាករ Messi ដើម្បីជម្រុញសន្ទុះលេង ។​
ហេតុផលដែល ក្លិប Barcelona ចង់យកកីឡាកររូបនេះមកជំនួស Luis Suarez ដោយសារឃើញថា កីឡាករ​សញ្ជាតិអ៊ុយរ៉ូហ្គាយរូបនេះ មានទម្រង់ លេងធ្លាក់ខ្លាំង ហាក់ដូជា​ស្ថិតក្នុងអាយុ ៤០ ឆ្នាំស្របពេលដែលគេកំពុងអាយុ ៣១ឆ្នាំនោះ។
សម្រាប់ Firmino បច្ចុប្បន្នជាប់កុងត្រាជាមួយក្លិប​ ៥ឆ្នាំ ដូច្នេះពួកគេអាចនឹងទាមទារប្រាក់ច្រើន ប្រសិនបើចង់បានការផ្លាស់ប្តូរមួយសម្រេចនោះ​៕