ខ្សែប្រយុទ្ធដែលជួយឲ្យ អង់គ្លេសយកឈ្នះអេស្ប៉ាញ 3-2 ប្រកួតដណ្តើមពាន Nations League កំពុងស្ថិតក្នុងក្រសែភ្នែករបស់ ក្លិប Juventus ដាក់តម្លៃស្នើសុំដេញថ្លៃ។
Marcus Rashford ដែលអាយុទើបតែ២០ឆ្នាំ បានព្យាយាមលេងក្រោមទម្រង់ដ៏យ៉ាប់យឺន របស់ Jose Mourinho នារដូវកាលនេះ។
ប្រភពព័ត៌មានចុងក្រោយ បានចុះផ្សាយ ម្ចាស់ពានក្របខណ្ឌកំពូលអ៊ីតាលី បានមើលឃើញពី Marcus Rashford នឹងបានផ្តល់តម្លៃ ៦៥លានផោន ដើម្បីស្នើសុំទៅលេងលើទឹកដីអ៊ីតាលី ។ប្រភព The Sun ក៏បានចុះបន្តថា Juventus បានត្រៀមខ្លួនរួចរាល់ហើយផងដែរ ដើម្បីទទួល យកកីឡាករ Rashford ជាពិសេសគ្រាប់បាល់ដែលរកបានយកឈ្នះ អេស្ប៉ាញបានបញ្ជាក់ថាគាត់មានអ្វីដែលគាត់ត្រូវធ្វើក្លាយជា កីឡាករដ៏សំខាន់ម្នាក់។
ទោះបីជាយ៉ាងណាក៏ដោយ Rashford នៅជប់កុងត្រារហូតដល់ឆ្នាំ ២០២០ ជាមួយក្លិប ដែលជាហេតុពិបាកបន្តជាមួយក្លិបដែលមកពីទីក្រុង Turin មួយនេះ៕