Edin Dzeko  ថាមកកាន់លីគអង់គ្លេស​ជារឿងហួសពេល​ ខណៈលឺថាផ្ទេរមកកាន់តោខៀ​វ​

0

ខ្សែប្រយុទ្ធ Edin Dzeko កំពុងមានភាពរីករាយយ៉ាងខ្លាំងនៅក្លិប Roma ហើយអតីត​កីឡាករ Man City រូបនេះត្រូវបានគេលើកឡើងថា អាចនឹងវិលវិញ ជាមួយលីគកំពូល​របស់អង់គ្លេស ។​

បើតាមការលើកឡើងរបស់សារព័ត៌មានជាច្រើន បានលើកឡើងថា  Dzeko  ជិត​មកកាន់ទឹកដី​អង់គ្លេសវិញហើយ ក្នុងទីផ្សារផ្ទេរកីឡាករ​នាខែ មករា ខាងមុខនេះ ប៉ុន្តែការមកលេងលើទឹកដីអង់គ្លេសនេះ គឺផ្ទេរមកកាន់តោខៀវ មិនមែន​ជាមួយ Man City នោះ។​

កីឡាករ​សញ្ជាតិដើមប៊ូស្នៀ អាយុ ៣២ឆ្នាំរូបនេះ បានប្រាប់ Sky Sports ថាទាក់ទងទៅនឹង​ក្របខណ្ឌលីគកំពូល​អង់គ្លេស ប្រហែលយឺតពេលហើយ ។ អ្នកមិនដឹងនោះទេ។

លោកបានបន្ថែមថា ខ្ញុំមានរយៈពេល ៤ឆ្នាំកន្លះ ហើយរីករាយរាល់គ្រប់វិនាទី​ទាំងអស់នៃការប្រកួត ខ្ញុំចូលចិត្តលីគកំពូលអង់គ្លេស និងប្រទេស​អង់គ្លេស ប៉ុន្តែពេលនេះខ្ញុំសប្បាយចិត្តនៅទីក្រុងរ៉ូម៉ា ។​បញ្ជាក់ផងដែរថា Dzeko បានរកគ្រាប់បាល់បាន ២គ្រាប់ នារដូវកាលនេះជូន Roma ៕​