លោក Pep Guardiola គ្រូបង្គោលរបស់ក្លិប Man City បានលើកឡើងថា កីឡាករ Luka Modric របស់ ក្លិប Real Madrid ដែលគេនិយាយពីការចូលរួមលេងជាមួយក្លិប Inter Milan ជាការពិភាក្សាបាល់ទាត់មួយដ៏អស្ចារ្យ តែជាការស្រមើស្រមៃ។
តារាបាល់ទាត់អាយុ ៣៣ ឆ្នាំរូបនេះ មានទំនាក់ទំនងយ៉ាងខ្លាំង ទៅកាន់ក្របខណ្ឌ Serie A មុនរដូវកាលបាល់ទាត់ចាប់ផ្តើម ប៉ុន្តែចុងបញ្ចប់គាត់នៅតែបន្តលេងជាមួយម្ចាស់ការពារតំណែងជើងឯក European champions។
ទោះបីជាយ៉ាងនេះក្តី ប្រធានក្រុមជម្រើសជាតិក្រូអាត ត្រូវបានគេរាយការណ៍ថានៅជាគោលដៅរបស់ Inter នៅឡើយ ប៉ុន្តែរឿងនេះវាហាក់ដូចជាមិនអាច សម្រាប់ការផ្លាស់ប្តូរនៅក្នុងខែមករា ខាងមុខនេះ។
នៅពេលដែលសួរពីរឿងរ៉ាវនៃទំនាក់ទំនងរវាង Luka Modric និង ក្លប Inter នោះ គ្រូបង្វឹករបស់ក្លិប Man City បាននិយាយថា វាគ្រាន់តែជារឿងស្រមើស្រមៃតែប៉ុណ្ណោះ ។ លោកបាននិយាយថា នៅទីនេះជាអ្វីដែលគេហៅថា ពិភពបាល់ទាត់ដ៏អស្ចារ្យ នៅពេលដែលនិយាយពីកីឡាករចាកចេញនៅឆ្នាំក្រោយនោះ ប៉ុន្តែទីផ្សារពេលនេះគឺបិទហើយ។
សម្រាប់ Modric បានជាប់ឈ្មោះ ជាកីឡាករ លេងបានល្អបំផុត កាលពីខែមុន ហើយក៏ជាបេក្ខភាពមួយរូបសម្រាប់ពាន Ballon d’Or ផងដែរ៕