អតីតម្ចាស់ពានប្រាំបីសម័យកាល Olympic champion ផ្នែករត់ប្រណាំងលឿនបំផុតលើពិភពលោក កីឡាករ Usain Bolt ដែលបានកុងត្រាជាមួយក្លិបអូស្ត្រាលី Central Coast Mariners រយៈពេល ២ឆ្នាំ ហើយពេលនេះបានធ្វើឲ្យក្លិបធំមួយក្នុងប្រទេសម៉ាលតា ចាប់អារម្មណ៍យ៉ាងខ្លាំង ។
ក្លិបដែលចាប់អារម្មណ៍ចង់នាំកីឡាករUsain Bolt ទៅកាន់លីគថ្មីនោះគឺ ក្លិប Valletta ក្នុងលីគកំពូល Maltese champions ក្នុងប្រទេសម៉ាលតា ដែលជាប្រទេសមួយស្ថិតក្នុងតំបន់អឺរ៉ុប ។ ក្លិបនេះបានធ្វើការដេញថ្លៃចង់បានកីឡាករវ័យ ៣២ ឆ្នាំរូបនេះ ហើយក៏សបញ្ជាក់នឹងបំពេញក្តីស្រមៃកីឡាករ Usain Bolt ក្លាយជាកីឡាករបាល់ទាត់អាជីព ក្រោយមើលឃើញថា កីឡាកររូបនេះ រកបានពីរគ្រាប់ កន្លងទៅថ្មីៗជូន Central Coast Mariners ។
បើតាមការបញ្ជាក់ពីក្លិប Valletta ថា ព្រោះតែចង់សម្រេចនូវមហិច្ឆិតាខ្ពស់ ទៅកាន់ Champions League ដូច្នេះសង្ឈឹមថា Usain Bolt នឹងអាចដឹកនាំការលេងនេះបាន។
លោក Ghasston Slimen នាយកប្រតិបត្តិរបស់ក្លិប Valletta FC បានប្រាប់ ESPN ថា: “ម្ចាស់ជើងឯកតែងតែស្វាគមន៍ហើយនៅ Valletta FC យើងជឿថាគ្មានអ្វីដែលមិនអាចទៅរួចនោះទេ។
មុនមកកាន់ទឹកដី A-League នេះ Usain Bolt បានចំណាយពេលហ្វឹកហាត់ជាមួយក្លិប Borussia Dortmund, Mamelodi Sundowns និង Stromsgodset ជាដើម៕