តន្ត្រីគឺជាចំណីអារម្មណ៍ដែលមនុស្សគ្រប់គ្នាតែងតែត្រូវការ ចំពោះចំណូលចិត្តមនុស្សលើការស្តាប់តន្ត្រីមានលក្ខណៈប្លែកៗពីគ្នា។ តាមរយះការស្តាប់តន្ត្រីតាមប្រព័ន្ធអ៊ីនធើណេត យើងឃើញថា YOUTUBE ជាគេហទំព័រមួយដែលមានប្រជាប្រិយភាព ដូច្នេះសូមងាកមកកាន់កំរិតនៃអ្នកទស្សនាបទចម្រៀងដែលច្រើនជាងគេបំផុតនាពេលបច្ចុប្បន្ន។ Despacito របស់ Luis Fonsi បានកាន់ក្តាប់ជើងឯងកំពូលដែលមានអ្នកចូលទស្សនាដល់ទៅ 5,600 លានដង បន្ទាប់មក Shape Of You ដោយ Ed Sheeran ក៏មានអ្នកចូលទស្សនាដល់ទៅ 3,849 លានដង ចំណែកចម្រៀងរបស់លោក Wiz Khalifa & Charlie Puth ដែលមានចំណងជើងថា See You Again បានទទួលចំណាត់ថ្នាក់លេខ៣ ដែលមានអ្នកទស្សនា 3,812 លានដង កំឡុងពេលដែលតារាចម្រៀងជើងឯកអាមេរិកវ័យ៣៣ឆ្នាំ លោក Peter Gene Hernandez ( Bruno Mars) ទទួលការទស្សនារហូតដល់ 3,279 លានដង លើបទ Uptown Funk វាយទម្លាក់កំពូលបទចម្រៀងកូរ៉េខាងត្បូង Gangnam Style របស់ PSY ដែលមានអ្នកទស្សនា 3,224 លានដង អោយមកនៅចំណាត់ថ្នាក់លេខ៥។ សូមទស្សនាវិដេអូខាងក្រោម