Arsene Wenger ដាស់តឿន Thierry Henry ឲ្យលះបង់ជីវិត​ទាំងមូល​

0

លោក Arsene Wenger បានជឿជាក់ថា Thierry Henry នឹងមានអ្វីៗគ្រប់យ៉ាង ដើម្បីភាពជោគជ័យនៅ Monaco ប៉ុន្តែគាត់បានដាស់តឿនអតីតខ្សែប្រយុទ្ធក្លិបកាំភ្លើងធំរូបនេះ ត្រូវលះបង់ ជីវិត​ទាំងអស់ ព្រោះថាគាត់ជាគ្រូបង្វឹក​។​
ក្លិប Monaco បានប្រកាស​នៅល្ងាចថ្ងៃសៅរ៍ម្សិលមិញថា Henry បានមកជំនួសតំណែង Leonardo Jardim ហើយក្លាយជាគ្រូបង្វឹកដំបូង ជាមួយក្លិបដែលគាត់ចាប់ផ្តើមអាជីព ។​
Henry បានចំណាយពេល ការលេង​របស់គាត់ ជាមួយ Wenger ជាច្រើនឆ្នាំ ហើយអតីតគ្រូបង្វឹក ក្លិបកាំភ្លើងធំ បានសម្តែងនូវភាពរីករាយ ដែលអតីតក្លិបរបស់គាត់បានចាប់យកអតីតកីឡាករ មកធ្វើជាគ្រូបង្វឹកយ៉ាងដូច្នោះ ។​
Arsene Wenger អាយុ ៦៨ឆ្នាំ ដែលបានចំណាយពេលជាមួយកាំភ្លើងធំ ២២ឆ្នាំ រូបនេះបាននិយាយថា «ពិតណាស់ Thierry Henry ជាជម្រើសល្អ» ។​ លោកបានបន្តថា Thierry Henry មានភាពជឿជាក់វៃឆ្លាត ហើយយល់ដឹងពី​បាល់ទាត់បានល្អ នោះហើយជាមូលហេតុ​ដែលគាត់មានអ្វីៗគ្រប់យ៉ាង ដែលគាត់ត្រូវការ​ដូចជាកីឡាករជាច្រើនទៀតស្ថិតក្នុងកម្រិតនេះ ។​
លោក Arsene Wenger បានបង្ហាញពីការដាស់តឿនផងដែរថា នៅពេលដែលអ្នកចាប់ផ្តើមអ្នកត្រូវតែមានសំណាងតិចតួច ជាពិសេសឥរិយាបថល្អ ហើយត្រូវលះបង់ជីវិត​ទាំងមូលរបស់អ្នកជាមួយវា ព្រោះថា​អ្នកជាគ្រូបង្វឹក ៕​