កីឡាករសញ្ជាតិព័រទុហ្កាល Ronaldo បានយកឈ្នះកីឡាករអាហ្សង់ទីន ដើម្បីបំបែកកំណត់ត្រាមួយទៀត ក្រោយជាប់បញ្ជីឈ្នះពាន Ballon d’Or ហើយនឹងក្លាយជាកីឡាករទី១ ក្នុងប្រវត្តិសាស្ត្រ ឈ្នះពានដ៏មានកិត្យានុភាពសរុបចំនួន ១៥ នោះ ។
ខាងប្រទេសបារាំងនាពេលថ្មីៗនេះ បានបញ្ចេញបញ្ជីឈ្មោះកីឡាករចំនួន ៣០ សម្រាប់ពាន Ballon d’Or ឆ្នាំ ២០១៨ ។ ពានរង្វាន់នេះ ជាពានដ៏មានតម្លៃ និងចាស់វស្សាបំផុត របស់អឺរ៉ុប ហើយត្រូវបានបង្ហាញជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៥៦ មក។
សម្រាប់អ្នកឈ្នះពាននេះ ត្រូវបានបោះឆ្នោតដោយអ្នកសារព័ត៌មាន ១៧៣ នាក់នៅជុំវិញពិភពលោក ហើយត្រូវមានតំណាងម្នាក់ក្នុងប្រទេស ហើយបញ្ជីឈ្មោះដែលផ្សាយចេញ នឹងចងក្រងឡើងជាភាសាបារាំង ។
កីឡាករ ចំនួន ៣០នាក់ ដែលត្រូវដណ្តើមគ្នា លើកពានចាស់វស្សានេះ មាន Sergio Aguero, Alisson Becker, Gareth Bale, Karim Benzema, Edinson Cavani, Thibaut Courtois, Cristiano Ronaldo, Kevin De Bruyne, Roberto Firmino, Diego Godin, Antoine Griezmann, Eden Hazard, Isco, Harry Kane ។ , N’Golo Kante, Hugo Lloris, Mario Mandzukic, Sadio Mane, Marcelo, Kylian Mbappe, Lionel Messi, Luka Modric, Neymar, Jan Oblak, Paul Pogba, Ivan Rakitic, Sergio Ramos, Mohamed Salah, Luis Suarez និង Raphael Varane ។
នៅពេលដែលការប្រកាសចេញជាផ្លូវការនូវបេក្ខភាព ៣០ រូបនេះ កាលពីថ្ងៃច័ន្ទ Cristiano Ronaldo បានក្លាយជាកីឡាករម្នាក់គត់ ត្រូវបានជ្រើសរើស ឈ្នះពានចំនួន ១៥ដង (ឆ្នាំ 2004 ដល់ 2018)។
Argentina ដែលមានកឡាករ Messi បានជាប់ចំណាត់ថ្នាក់លេខ ២ ដែលត្រូវបានគេជ្រើសរើសឲ្យចូលរួមប្រជែងពាន ចំនួន ១៣ លើក(ឆ្នាំ ២០០៦ ដល់ ២០១៨) ។
បញ្ជាក់ផងដែរថា Ronaldo និង Messi បានក្លាយជាកីឡាករ ដែលបានឈ្នះពាន Ballon d’Or ម្នាក់ចំនួន ៥លើក រួចរាល់ហើយនោះ៕