អ្នករត់ប្រណាំង​លឿនបំផុតលើលោក រកគ្រាប់បាល់ដំបូង​នៅក្លិបអូស្ត្រាលី​ពីរគ្រាប់​(មានវីដេអូ)

0

ស៊ីដនី ៖ អតីតកីឡាករ​រត់ប្រណាំង​លឿនជាងគេ​លើលោក កីឡាករ Usain Bolt បានរកគ្រាប់បាល់ ២គ្រាប់ជាលើកដំបូង សម្រាប់ការ​ចាប់ផ្តើម​អាជីពបាល់ទាត់ ជាមួយក្លិប Central Coast Mariners ក្នុងក្របខណ្ឌ A-League របស់អូស្ត្រាលី ដែលធ្វើឡើងនៅថ្ងៃសុក្រ សប្តាហ៍នេះ​។​
ម្ចាស់មេដាយ ៨សម័យកាល Olympic បានចូលនិវត្តន៍ពីវិស័យរត់ប្រណាំង ដោយព្យាយាម​មកចាប់អាជីព បាល់ទាត់ នារដូវកាលនេះ ។Central Coast Marinersក្លិបនេះក៏នឹងត្រូវ​ធ្វើការប្រកួត១ទៀត ជាមួយ Brisbane Roar. នាថ្ងៃទី​២១ តុលា ។​
Bolt បានប្រាប់ Fox Sports ថា គ្រាប់បាល់ចាប់ផ្តើមរបស់ខ្ញុំពីរគ្រាប់ វា​ធ្វើឲ្យអារម្មណ៍ខ្ញុំល្អណាស់ ខ្ញុំរីករាយ ខ្ញុំគួរតែមកទីនេះ នឹងបង្ហាញទៅកាន់ពិភពលោក ។
អតីត​អ្នករត់ប្រណាំងលឿនជាងគេលើលោករូបនេះបានបន្តថា គាត់សង្ឈឹមថាអាចនឹងអង្គុយ ជាមួយ គ្រូបង្វឹក​ Central Coast ពិភាក្សា​ពីអនាគត របស់គាត់ជាមួយក្រុមបាល់ទាត់នាសប្តាហ៍បន្ទាប់ ។​
នៅទីនេះ Bolt ត្រូវបានលេងជាខ្សែប្រយុទ្ធ ដោយពាក់អាវលេខ ៩៥ ។​
គួរបញ្ជាក់ផងដែរថា Bolt ជាអ្នករត់ប្រណាំង​បំបែកកំណត់ត្រាពិភពលោក ១០០ម៉ែត្រ ដោយប្រើថេរវេលា 9.58 វិនាទី នៅទីក្រុងប៉េកឡាំង កាលពីឆ្នាំ ២០០៩ ៕
ទស្សនាសកម្មភាព bolt ស្វែងរកគ្រប់បាល់ជូនក្លិបដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=IJsCkJInZDI