Mohamed Salah រងបញ្ហារបួស​អំឡុងជួយក្រុមជម្រើសជាតិ

0

ជំនួយការគ្រូបង្វឹកអេហ្ស៊ីបលោក Hany Ramzy បានប្រាប់អ្នកសារព័ត៌មានថា កីឡាករ Mohamed Salah ទើបតែរងការប៉ះពាល់ទង្គិច​សាច់ដុំ តែមិនដល់ថ្នាក់បាក់ឆ្អឹងឬសាច់ដុំនោះទេ បន្ទាប់ពីអេហ្ស៊ីយកឈ្នះ លើប្រទេស Swaziland(ប្រទេសស្ថិតក្នុងតំបន់អាហ្វ្រិកខាងត្បូង) 4-1 ។​
តារាបាល់ទាត់ហង្សក្រហម Liverpool បានរកគ្រាប់បាល់បញ្ចូលទី យ៉ាងអស្ចារ្យ ដែលធ្វើឲ្យក្រុមជម្រើសជាតិអេហ្ស៊ីបបន្តដំណើរ ទៅកាន់វគ្គជម្រុះពាន Africa Cup of Nations ។​
Mohamed Salah បានបង្ហាញពីអាការៈយឺតយ៉ាវក្នុងការផ្លាស់ទី ក្នុងការប្រកួតខាងលើ ដោយសារតែបញ្ហារបួស​សាច់ដុំភ្លៅ ប៉ុន្តែលោក Ramzy បានលើកឡើងថាវាមិនមែនជាបញ្ហាធ្ងន់ធ្ងរនោះទេ​។​
ការធ្វើរោគវិនិច្ច័យលើរបួសនេះក្រុមគ្រូពេទ្យបានបញ្ជាក់ថា វាគ្រាន់តែឈឺរោយសាច់ដុំ តែមិនមែន ដល់ថ្នាក់បែកបាក់សាច់ដុំនោះទេ ។​ ទោះបីជាយ៉ាងណាជំនួយការគ្រូបង្វឹកខាងលើ បានបន្តថា ត្រូវតែស្កេនមើលឲ្យជាក់ ដើម្បីកំណត់ពីបញ្ហារបួសនេះឲ្យច្បាស់ នឹងត្រូវការពេលវេលា ដើម្បីមើលថែគាត់។​
សម្រាប់អេហ្ស៊ីបច្ចុប្បន្នស្ថិតនៅលេខ១នៃគ្រុប Group J ដោយនៅសល់មួយប្រកួតទៀតក្នុងដៃ ត្រូវជួប Tunisia ហើយ Salah ទំនង​ជាមិនអាច បានលេង៕​