តាមរយៈការបង្កើតរឿងរ៉ាវនៅតំបន់រមណីយដ្ឋានឆ្នេរសមុទ្រនៃប្រទេសកម្ពុជានិងថតនៅតាមតំបន់ដែលត្រូវបានជ្រើសរើសយ៉ាងល្អបំផុតដែលមានប្រវត្តិនៃការបង្ហូរឈាម និងជាភាពយន្តដែលចំណាយទៅលើការបង្កើតជីវចល(3D) អោយមានលក្ខណៈសម្បូរបែបនិងមានភាពរស់រវើក។ក្នុងភាពយន្តនេះដែរក៏មានការចូលរួមពីតារាភាពយន្តកម្ពុជាជាច្រើនរូបដូចជា អ្នកនាង ស្វែង សុជាតា និងលោក ស៊ីសុវត្តិ សេរីវុឌ្ឍ ជាដើម។ ខ្សែភាពយន្តនេះផ្តោតលើលោកបិនដែលជាជនជាតិអាមេរិកវ័យក្មេងម្នាក់កំពុងសម្រាកនៅប្រទេសកម្ពុជាជាមួយបងប្រុសដានីយ៉ែល។ បិន បានជួបវិស្សមកាលដ៏គ្រោះថ្នាក់ដែលកើតពីមិត្តស្រីរបស់គាត់។ មិនយូរប៉ុន្មានអាថ៌កំបាំងនៃអតីតកាលរបស់ Amber (មិត្តស្រី បិន) បានត្រឡប់ចូលមកនាង ឥរិយាបថចម្លែករបស់នាងបានវាយប្រហារ បង្កហិង្សាជាបន្តបន្ទាប់លើលោកបិន។ ផ្លូវងងឹតដែលលាយលំនិងអាថ៌កំបាំង បង្ខំឱ្យគូស្នេហ៍មួយនេះប្រឈមមុខនឹងការគួរឱ្យរន្ធត់នៃបណ្តាសាបុរាណ។