Fernando Santos ច្រានចោលការលើកឡើងព័រទុហ្កាលលេងល្អគ្មានវត្តមាន Ronaldo 

0

គ្រូបង្វឹក​របស់ជម្រើសជាតិព័រទុហ្កាល លោក   Fernando Santos  បានធ្វើការច្រានចោល​ចំពោះការផ្តល់យោបល់ថា ក្រុម​លោក​លេងបានល្អប្រសើរ ដោយសារតែអវត្តមាន​កីឡាករ​ Ronaldo  ក្រោយពីការឈ្នះ 3-2 លើក្រុមប៉ូឡូញ ។​គ្រាប់បាល់ទាំងបីគ្រាប់របស់ ព័រទុហ្កាល រកបានដោយ Andre Silva និងBernardo Silva ខណៈដែលគ្រាប់បាល់មួយគ្រាប់ទៀតជាគ្រាប់បាល់អនហ្គោលរបស់ Kamil Glik ។​

Ronaldo មិនត្រូវបានជ្រើសរើស​ការប្រកួត​លក្ខណៈអន្តរជាតិ នោះទេ ដោយសារមានការចោទប្រកាន់ពីបទរំលោភ​សេពសន្ថវៈ ហើយបុរស ៣៣ ឆ្នាំរូបនេះបានធ្វើការបដិសេធយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានឧបទ្ទេវហេតុមួយ នៅសណ្ឋាគារ Las Vegas កាលពីឆ្នាំ ២០០៩ ។​

ជុំវិញការឈ្នះនេះ មានការផ្តល់យោបល់ថា ដោយសារតែគ្មានវត្តមាន CR7 ប៉ុន្តែលោក  Fernando Santos  បានលើកឡើងថា ក្រុម​របស់គាត់ មិនមានភាពល្អប្រសើរឡើយ បើគ្មានវត្តមានកីឡាករ​របស់ Juventus រូបនេះ។

លោក Santos បានប្រាប់សារព័ត៌មានថា គ្មានក្រុមណាមួយប្រសើរជាងនេះនោះទេ បើគ្មានកីឡាករឆ្នើមៗ​ នៅលើពិភពលោកនោះទេ វាគ្មានតម្លៃនិយាយអំពីអ្នកដែលមិនមាន ។​ លោកបានបន្ថែមថា នៅពេលដែលមានវត្តមាន Ronaldo បញ្ហាផ្នែកខាងឆ្វេង មានភាពប្រសើរ  ហើយផ្តល់នូវ​សមត្ថភាពមួយទៀតគឺបញ្ចប់ទី ៕