Eden Hazard លើកឡើងថា Luka Modric សមទទួលពាន Ballon d’Or

0

ខ្សែប្រយុទ្ធតោខៀវ កីឡាករ Eden Hazard បានលើកឡើងថា Luka Modric នឹងឈ្នះពានរង្វាន់ Ballon d’Or ជាពានរង្វាន់រដូវកាលដ៏អស្ចារ្យ ។​
កីឡាករ Mordic អាយុ ៣៣ឆ្នាំ បានបញ្ចប់ការឈ្នះពានរបស់ Cristiano Ronaldo និង Lionel Messi ដែលជាអ្នកបានឈ្នះជាង ១០ឆ្នាំមកនេះ ។ ប្រធានក្រុមក្រូអាតរូបនេះ បានជួយឲ្យក្រុម​ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ នៅ World Cup និងជួយឲ្យ Real ឈ្នះ Champions League ឆ្នាំ ២០១៨​ ។​
ខ្សែប្រយុទ្ធ​របស់បែលហ្សិក និងក្លិបតោខៀវ លោក Eden Hazard បានលើកឡើងថា ខ្ញុំមិនបានគិតថាខ្ញុំគួរតែទទួលបានពាននោះទេ ក្នុងគំនិតខ្ញុំ Modric សមនឹងទទួលវា ។ នៅទីនេះមានកីឡាករល្អ 3 ទៅ 4 នាក់ ហើយខ្ញុំអាចនិយាយថា Varane គួរតែ​ឈ្នះពានដែរ ហើយសម្រាប់ខ្ញុំគួរតែទទួលបានដែរ ក្នុងករណីមិនកុហកខ្លួនឯង ។​
កីឡាករ​ឆ្នើមដែលរកគ្រាប់បាល់បាន ៨ គ្រាប់នៅអង់គ្លេស នារដូវកាលនេះ បានបន្តថា បើយើងសង្កត់ធ្ងន់ទៅ ខ្ញុំយល់ព្រមថា Modric សមនឹងទទួលពានBallon d’Or ដែលជារដូវកាលដ៏អស្ចារ្យ ក្នុងការប្រកួត Champions League និង World Cup វគ្គផ្តាច់ព្រ័ត្រ ។​