បញ្ហារបួសសរសៃពួររបស់ Jan Vertonghen នឹងធ្វើឲ្យក្លិប Spurs បាត់បង់គាត់ពីទីលានរហូតដល់ខែធ្នូ ។ នេះបើតាមការបញ្ជាក់ពីក្លិបមាន់ខ្នាយមាស Spurs ។
ខ្សែការពារផ្នែកខាងឆ្វេងខាងលើបានចូលរួមសារជាថ្មី ជាមួយ Dele Alli និង Christian Eriksen ដោយជួយឲ្យក្លិបត្រឹមយកឈ្នះ Huddersfield T 2-0 កាលពីចុងខែកញ្ញា ។
បញ្ហារបួសនេះនឹងអូសបន្លាយឲ្យខ្សែការពារឆ្នើមរូបនេះ អាកខានការលេងជាមួយ Manchester City និង Chelsea និងកាំភ្លើងធំ Arsenal នាថ្ងៃទី ១ ខែធ្នូ ផងដែរ ក្នុងក្របខណ្ឌPremier League ។
ខាងក្លិប Spurs បានចេញសេចក្តីថ្លែងការណ៍ថា កីឡាករសញ្ជាតិបែលហ្សិករូបនេះ នឹងបន្តងើបឡើងវិញពីបញ្ហារបួស ដោយចូលហ្វឹកហាត់ពេញលេញ នៅក្នុងខែធ្នូ ។
សូមរំលឹកផងដែរថា Vertonghen ជាផ្នែកមួយដ៏សំខាន់ដែលធ្វើឲ្យ បែលហ្សិកឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ world Cup និងទើបតែបានចាប់ផ្តើមបង្ហាញខ្លួន ៧ លើកនៅរដូវកាលនេះក្នុងការប្រកួតដណ្តើមពាន Premier League ៕