BREAKING NEWS: ក្លិប Monaco បណ្តេញគ្រូបង្វឹកចេញ

0

ក្លិប Monaco បានធ្វើការបណ្តេញគ្រូបង្វឹក​ Leonardo Jardim  បន្ទាប់ពីឈ្នះតែមួយប្រកួត នៅក្នុងលីគកំពូលប្រទេស​បារាំង នារដូវកាលក្តៅនេះ ។​Jardim ធ្លាប់បានដឹកនាំក្រុម ឲ្យលើកពាននៅឆ្នាំ 2016/17 ហើយដឹកនាំក្លិប​ឈានទៅកាន់វគ្គពាក់កណ្តាលព្រ័ត្រ Champions League  ក្នុងឆ្នាំដដែល ​។​

ប៉ុន្តែអ្វីដែលធ្វើឲ្យក្លិបនេះធ្លាក់កូដ​យ៉ាងខ្លាំង បន្ទាប់ពីលក់ចេញនូវកីឡាករវ័យក្មេង​មានទេពកោសល្យជាច្រើនដូចជា Kylian Mbappe, Bernardo Silva, Thomas Lemar, Fabinho និង​ Benjamin Mendy ជាដើម ។

ការដឹកនាំរបស់ Leonardo Jardim  នៅរដូវកាលនេះ បានធ្វើឲ្យក្លិបធ្លាក់ទៅកាន់លេខរៀងទី ១៨ ស្ថិតក្នុងតំបន់កាត់ចេញ ដោយមាន ៦ ពិន្ទុក្នុងដៃ ក្នុងចំណោម ៩ ប្រកួត ។​ អ្វីដែលកាន់តែផ្តោត​អារម្មណ៍មែនទែននោះ គឺថា ចាញ់ការប្រកួត Atletico Madrid និង Borussia Dortmund  នៅ Champions League   ធ្លាក់បាត់ពូល A តែម្ត​។​

ថ្លែងប្រាប់ទំព័រ​វិបសាយក្លិប លោក jardim បានលើកឡើងថា ខ្ញុំពិតជាមានមោទនភាពណាស់ ដែល​បានធ្វើការជាគ្រូបង្វឹកនៅ AS Monaco ក្នុងរយៈពេល ៤ឆ្នាំ ។ ខ្ញុំតែងតែ​ធ្វើការយ៉ាងល្អ ជាមួយ​ភាពស្រេកត្រអាលរបស់ខ្ញុំ យើងបានទទួលជោគជ័យខ្លះ  ហើយខ្ញុំនឹងរក្សាភាពចងចាំនេះទុក៕