យោងតាមប្រភពព័ត៌មានពី Evening Standard បានចុះផ្សាយថា ក្លិបធំពីររបស់អង់គ្លេស មាន Liverpool និង Manchester United កំពុងប្រកាសសង្គ្រាមដាក់គ្នាដណ្តើមយក ខ្សែបម្រើAaron Ramsey របស់ក្លិបកាំភ្លើងធំ Arsenal នាខែមករា ខាងមុខ ។កីឡាករសញ្ជាតិវែលរូបនេះ នឹងផុតកុងត្រា នាខែឧសភា ឆ្នាំក្រោយ ហើយនឹងត្រូវបន្តកុងត្រាថ្មីជាមួយកាំភ្លើងធំ បន្ទាប់ពីមានការចរចារ ។
ទោះបីជាយ៉ាងនេះក្តី ថ្មីៗនេះ មានការលើកឡើងថា កីឡាករអាយុ ២៧ឆ្នាំរូបនេះនឹងមិនផ្តោតលើការកុងត្រាបន្តជាមួយក្លិបឡើយ ដោយគាត់អាចចាកចេញពីក្លិបក្នុងទីផ្សារ Free Agent ឬ ដោះដូរគ្មានតម្លៃទីផ្សារ ។
ក្លិបនៅទឹកដីអ៊ីតាលី មាន AC Milan, Inter Milan និង Juventus បានបង្ហាញចំណាប់អារម្មណ៍ចង់បានកីឡាកររូបនេះ ។ ប៉ុន្តែគេជឿជាក់ថា ក្លិប Liverpool និង Manchester United ជាក្លិបដែលអតីតកីឡាករ Cardiff City នឹងបន្តលេងជាមួយក្នុងករណីចាកចេញពីកាំភ្លើងធំ។
Jurgen Klopp ធ្លាប់បានធ្វើការលើកសរសើរចំពោះកីឡាករវែលរូបនេះ នឹងខំព្យាយាមនាំយកមកពហុកីឡដ្ឋាន Anfield ។
គេនៅចាំបានថា កាលពីឆ្នាំ ២០០៨ ក្លិប Man Utd ក៏បានព្យាយាមចង់បានដែរ តែប្រជែងមិនឈ្នះ ក្លិប Arsenal ។
បើតាមតម្លៃខ្លួនដែលនឹងលក់ចេញខ្សែបម្រើរូបនេះគឺ ២៥លានផោន នៅរដូវកាលក្តៅនេះ៕