Real Madrid ថ្លឹងថ្លែង​ទិញប្រយុទ្ធក្លិប Spurs តម្លៃ ២០០លានផោន​

0

ចាប់តាំងពីការចាកចេញរបស់ Ronaldo ទៅកាន់ Juventus ក្លិប Real Madrid តែងតែ​ធ្វើការទាក់ទងកីឡាករសំខាន់ៗ ជុំវិញពិភពលោក ប៉ុន្តែ Los Blancos តែងតែបរាជ័យក្នុងទីផ្សារដោះដូរកន្លងមក ។​
សម្រាប់ក្លិប Real បច្ចុប្បន្នស្ថិតនៅលេខរៀងទី​៤ ក្នុងក្របខណ្ឌ La Liga ដោយ ៨ ប្រកួត ឈ្នះ ៤ ចាញ់ ២ បរាជ័យ ២ ។​
បើតាមប្រភពព័ត៌មានរបស់ El Confidencial បានរាយការណ៍ថា ក្លិប Real កំពុងថ្លឹងថ្លែងនូវ​កិច្ចព្រមព្រៀងមួយ ដែលមាន​តម្លៃ ២០០ លានផោន ទិញខ្សែប្រយុទ្ធ ពីទឹកដីអង់គ្លេស Harry Kane របស់ Tottenham Hotspur ។
កន្លងទៅ ក្លិប Real ក៏បានធ្វើការ​ទាក់ទងទៅកាន់កីឡាករពីររូប ក្នុងនោះមាន Harry Kane និង Eden Hazard ប៉ុន្តែមិនអាចបង្កើតឱកាសបាន ដោយសារតែ​ខាងក្លិបនៅអង់គ្លេសមិនលក់ ស្របពេលដែលមិនត្រូវរ៉ូវតម្លៃទីផ្សារ​ដែលបានដាក់ចេញមកនោះ ។​
ទីផ្សារដោះដូរកីឡាករ របស់ Real ដែលកើតរូបរាង​ចេញឡើង ដ៏ធំនឹងធ្វើឡើងនៅខែ​ មករា ឆ្នាំ ២០១៩ ខាងមុខនេះ ៕​