Loris Karius បានធ្វើឲ្យមានកំហុសមួយទៀតនៅក្នុងការប្រកួតជើងទី២ នៃពាន European ដោយធ្វើឲ្យ Besiktas ចាញ់ក្លិប Malmo ក្នុងលទ្ធផល 2-0 ។អតីតអ្នកចាំទីរបស់ហង្សក្រហម រូបនេះ បានចូលរួមលេងជាមួយ Besiktas របស់តួគីក្នុងលក្ខណៈខ្ចីជើង ដោយបានបង្កើតកំហុសថ្មីមួយទៀត ដែលប្រហាក់ប្រហែលកាលលេងនៅហង្សក្រហម ជួបជាមួយ Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រ ក្របខណ្ឌ Champions League ។
ក្លិប Besiktas បានរងបរាជ័យ 0-2 ពីភ្ញៀវស្ថិតក្នុងគ្រុប Group I នៅរាត្រីទៀបភ្លឺថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ ដោយធ្លាក់ទៅលេខរៀងទី៣ ក្នុងពូល ប៉ុន្តែមានពិន្ទុស្មើគ្នា ទាំង៤ក្រុម គឺ ៣ពិន្ទុ។
កំហុសមួយដែលមិនទំនងទាល់តែសោះនោះគឺបាល់ ដែលទាត់ចេញពីផ្នែកខ្សែបន្ទាត់ខាងស្តាំ ហើយក៏កៀកនឹងរបារទីផ្នែកខាងលើ បណ្តាលឲ្យចូល ដែលទំនង Loris Karius គិតថាបាល់នេះទំនងជាចេញហើយនោះ។គេនៅចាំបានថា Loris Karius បានធ្វើកំហុសពីរអំឡុងពេលនៅហង្សក្រហម វគ្គផ្តាច់ព្រ័ត្រ ជាមួយអធិរាជស Real Madrid ។
ទោះបីជាយ៉ាងនេះក្តី Karius ក៏បានរក្សានូវការមិនទាត់ឲ្យចូលរបស់ក្រុមប្រជែង អំឡុងពេលការប្រកួត កាលពីជើងទី១ ដោយយកឈ្នះ Kayserispor 2-0 ៕
https://www.youtube.com/watch?v=X3cLgsWRJto