គ្រូបង្គោល AC Milan ថា​ Zlatan មក AC Milan វិញជារឿងមិនអាច​

0

គ្រូបង្គោលរបស់ AC Milan លោក Leonardo បានលើកឡើងថា Zlatan Ibrahimovic វិលមកកាន់ក្លិបវិញ វាជារឿងមិនអាចទៅរួច។ គាត់បានគិតថា​ខ្សែប្រយុទ្ធរបស់ LA Galaxy ធ្វើបានល្អច្រើនជាង នៅលើទឹកដី​អ៊ីតាលីទៀត ។​
Ibrahimovic រកគ្រាប់បាល់បាន ៤២គ្រាប់ អំឡុងពេលលេងនៅ Milan នៅឆ្នាំ 2010/12 មុននឹងចាកចេញទៅរួមអាជីពជាមួយ លីគកំពូល​បារាំង PSG ។​
អតីតកីឡាករជម្រើសជាតិស៊ុយអ៊ែតរូបនេះ រកបាន ២០គ្រាប់សម្រាប់ LA Galaxy ក្នុងក្របខណ្ឌ ពានរង្វាន់ MLS របស់អាម៉េរិក ដែលជា​រឿងល្អ​សម្រាប់ឆ្នាំ ២០១៨ ហើយ​ត្រូវបានគេរាយការណ៍ថា Milan កំពុងទាក់ទងយកកីឡាករចាស់វស្សារូបនេះទៅវិញ។​
មានការលើកឡើងថា Leonardo ចង់បានកីឡាករស៊ុយអ៊ែតទៅវិញ មុនពេលទទួលជ័យជម្នះ 3-1 លើ Olympiacos ក្នុងការប្រកួតពាន Europa League. ។​
Leonardo បានប្រាប់ Sky Sport Italia ថា​ Ibra គឺមានភាពជិតស្និទ្ធនឹង​ក្លិប AC Milan ដែលគ្រប់គ្នាបានដឹងរួចរាល់ហើយ តែយើងមិនអាចបដិសេធ បានទេ​ជុំវិញការលើកឡើងគំនិតដ៏ខ្លីនោះ នៅពេលដែលគាត់មកដល់ដំបូងគាត់មានលក្ខណៈពិសេស និងជាក់លាក់ ប៉ុន្តែពេលនេះមិនអាចនោះទេ​៕