Ryan Giggs ឲ្យប្រុងប្រយ័ត្ន​ក្នុងការបណ្តេញ Jose Mourinho

0

អតីតកីឡាករបិសាចក្រហម និង​ជា​គ្រូជម្រើស​ជាតិវែល លោក Ryan Giggs បានជំរុញឲ្យបិសាចក្រហម គួរតែទុកផ្លូវ​សម្រាប់ គ្រូបង្វឹកដែលកំពុងជួបហានិភ័យ Jose Mourinho ឬជាគ្រូបង្វឹកដែលកំពុងស្ថិតក្នុងស្ថានភាពអស្ថេរភាពរូបនេះ​។​តំណែងរបស់ Mourinho កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់មែនទែន ដែលប៉ុន្មានប្រកួតចុងក្រោយមិនរកឃើញផ្លែផ្កា ហើយទំនង​ជាមានបញ្ហា ទំនាក់ទំនង​ជាមួយ Paul Pogba ។​

Paul Scholes អតីតកីឡាកររបស់ពហុកីឡដ្ឋាន  Old Trafford  បានប្រកាសថា អ្នកដឹកនាំសញ្ជាតិព័រទុហ្កាលរូបនេះ បានធ្វើឲ្យក្លិបរងអាម៉ាស មែនទែន  ជាពិសេស​ចាញ់ក្លិប West Ham ក្នុងលទ្ធផល 3-1 ​។​ទោះជាយ៉ាងនេះក្តី អតីតកីឡាករ  Giggs បានលើកឡើង​ជ្រុងផ្សេង​ថា ឲ្យប្រុងប្រយ័ត្នចំពោះបញ្ហា​ដែលច្រានចោល ឬបណ្តេញលោក Jose Mourinho  ។​

អ្នកការ​ក្រុមជម្រើសជាតិវែលរូបនេះបានប្រាប់អ្នកសាព័ត៌មានថា «ពួកគេកំពុងឆ្លងកាត់ពេលវេលាដ៏លំបាកមួយ ប៉ុន្តែ​នឹងផ្លាស់ប្តូ​រឆាប់ៗ តែពួកគេនឹងស្ថិតក្នុងទីតាំងដដែលក្នុងរយៈពេលមួយឆ្នាំនេះ​» ។​«ខ្ញុំជឿថាគាត់អាចរក្សាការងារគាត់បាន  ហើយបញ្ហាយឺតយ៉ាវនេះ នឹងត្រូវបានរៀបចំ​ផែនការទៅមុខ​» ។​ក្រុមបិសាចក្រហមនឹង​ស្វាគមន៍ Newcastle United  នៅថ្ងៃសៅរ៍ សប្តាហ៍នេះដែលជាការប្រកួតចុងក្រោយរបស់ពួកគេមុននឹងសម្រាកការប្រកួត​លក្ខណៈអន្តរជាតិនោះ៕